ទាន់ហេតុការណ៍
វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី=>សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...
0

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់ចំពោះក្រុមអ្នកលេងដាវសាំម៉ូរ៉ៃ​ និងដំបង ២ក្រុមបើកឆាកប្រយុទ្ធគ្នា រំខានដល់ដំណេកប្រជាពលរដ្ឋ

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់ចំពោះក្រុមអ្នកលេងដាវសាំម៉ូរ៉ៃ​ និងដំបង ២ក្រុមបើកឆាកប្រយុទ្ធគ្នា រំខានដល់ដំណេកប្រជាពលរដ្ឋ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្តាល៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឲ្យកម្លាំងផ្នែកជំនាញពាក់ព័ន្ធប្រញាប់ប្រញាល់បើកការស្រាវជ្រាវជាបន្ទាន់ កំណត់រកអត្តសញ្ញាណបក្ខពួកជនបង្ក ដើម្បីយកមកសាកសួរ​ និងចាត់ការតាមនីតិវិធីច្បាប់ចំពោះក្រុមអ្នកលេងដាវសាំម៉ូរ៉ៃ​ និងដំបង ចំនួន០២ក្រុមដែលបានបើកឆាកប្រយុទ្ធគ្នា ដោយមិនដឹងមូលហេតុ ជាហេតុបណ្ដាលឲ្យមានការរំខានដល់ដំណេកប្រជាពលរដ្ឋនៅជិតខាង នៅចំណុចផ្លូវកែងផ្សារតាខ្មៅចាស់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ធ្វើឡើងក្រោយពីទទួលបានព័ត៌មានខាងលើភ្លាមៗ។

តាមប្រភពបានឲ្យដឹងថា កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាខ្មៅ នៅថ្ងៃចន្ទទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះត្រួតពិនិត្យដល់ទីតាំងខាងលើ ស្ថិតនៅផ្លូវលេខ១០៧ កែង២០៦ ផ្សារតាខ្មៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលបានឱ្យដឹងថា យោងតាមការបំភ្លឺរបស់ឈ្មោះ ប៉ិន ជីវ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ បុគ្គលិកហាងស៊ុបខ្យង យីហោសុគន្ធារី មានអាសយដ្ឋាននៅ កោះពេជ្រ ដែលបានស្ថិតនៅក្នុងព្រឹត្តិការណ៍នោះ បានបំភ្លឺថា៖ ជម្លោះនោះគឺជនបង្កនៅម្តុំចាក់អង្រែ ហើយម្ខាងទៀត គឺជាកម្មករស្នាក់នៅលើផ្សារតាខ្មៅចាស់ ជាកម្មករលក់ស៊ុបខ្យងនៅកោះពេជ្រ។

ប្រភពដដែលបន្តថា នៅថ្ងៃខែវេលាកើតហេតុខាងលើ ឈ្មោះ ប៉ិន ជីវ៉ា បានបើក Passapp ដឹកថៅកែស្រី ចេញពីកន្លែងលក់ដូរត្រលប់មកផ្ទះវិញពេលជិះតាមផ្លូវ ក៏មានបុគ្គលិកទូរស័ព្ទមកថា នៅម្តុំចាក់អង្រែមានមនុស្សដេញពួកគេទៀតហើយ ពេលនោះឈ្មោះ បុិន ជីវ៉ា បានដឹកថៅកែស្រី ទៅកន្លែងកើតហេតុប៉ុន្តែមិនឃើញមានរឿងអ្វីនោះទេ ឃើញតែកូនចៅថៅកែស្រី ពេលនោះថៅកែស្រី បានដេញពួកគាត់នាំគ្នារកកន្លែងដេកទៅ និងចាក់សោររបងឲ្យស្រួលបួល ហើយឈ្មោះ បុិន ជីវ៉ា បានដឹកថៅកែស្រី ទៅផ្ទះ ពេលជិះត្រលប់មកវិញដល់រង្វង់មូលតាខ្មៅ ឈ្មោះ បុិន ជីវ៉ា បានទូរស័ព្ទទៅក្រុមការងារគាត់ដែលស្នាក់នៅលើផ្សារនោះឲ្យបើកទ្វារ ពេលមកដល់ឃើញមានម៉ូតូ ០២គ្រឿង ឈប់នៅជិតនោះមានគ្នា ០៤នាក់ ហើយឈ្មោះ បុិន ជីវ៉ា ក៏ជិះឡើងចូលផ្សារ ស្រាប់ពួកវាស្រែកថានឹងហើយពួកវា ក៏បានយកដុំថ្មគប់សំដៅមកឈ្មោះ បុិន ជីវ៉ា ចំនួន ០៤ទៅ ០៥ដុំ ឃើញដូចនោះអ្នកនៅលើផ្សារនោះក៏បាននាំគ្នាមកជួយដោយខ្លះកាន់ទុយោជ័រ នឹងខ្លះកាន់ដំបង ឃើញដូចនោះ បក្ខពួកជនបង្កបានបើកម៉ូតូរត់ចេញពីកន្លែងកើតហេតុ សំដៅមកភ្នំពេញវិញបាត់ទៅ។

គួរជម្រាបជូនថា បច្ចុប្បន្ននេះកម្លាំងផ្នែកជំនាញពាក់ព័ន្ធកំពុងដុតដៃដុតជើងស្រាវជ្រាវ រកអត្តសញ្ញាណ បក្ខពួកជនបង្ក ដើម្បីយកមកសាកសួរ​ និងចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com