ទាន់ហេតុការណ៍
សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន វិទ្យាល័យក្រែក
0

លោកបណ្ឌិត​ ហោ​ គន្ធា​ តំណាង​ សាកលវិទ្យាល័យ​ឥន្រ្ទ​វិជ្ជា​(UI)ចូលរួមពិធី ប្រកាស​ ចូលកាន់តំណែងអភិបាល​រង​ខេត្តពោធិ៍សាត់​ ចំនួន​៤រូប​..!

លោកបណ្ឌិត​ ហោ​ គន្ធា​  តំណាង​ សាកលវិទ្យាល័យ​ឥន្រ្ទ​វិជ្ជា​(UI)ចូលរួមពិធី ប្រកាស​ ចូលកាន់តំណែងអភិបាល​រង​ខេត្តពោធិ៍សាត់​ ចំនួន​៤រូប​..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ពោធិ៍សាត់​៖​ ព្រឹក​ថ្ងៃ​សុក្រ ៥កើត ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី​ ៣០​ ខែកញ្ញា​ ឆ្នាំ​២០២២​

នៅ​សាលា​ខេត្ដ​ពោធិ៍សាត់​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ ប៉ាវ​ ហមផាន​ រដ្ឋលេខាធិការ​ ក្រសួង​មហាផ្ទៃ​ តំណាង​ដ៏ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ ព្រមទាំង​មន្ដ្រី​ អាជ្ញាធរ​ មន្ទីរ​ពាក់​ព័ន្ធ​ បាន​អញ្ជើញ​ចូលរួម​ប្រកាស​ ការចូល​កាន់​តំណែង​គណៈ​អភិបាល​រងខេត្ដ​ ចំនួន​ ៤រូប​រួមមាន៖
១.​ លោក បណ្ឌិត​ ឡាយ​ វិសិដ្ឋ​ អតីត​ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខប្រមញ់​ និង​នេសាទ​​ខេត្ដ​ពោធិ៍សាត់​ បច្ចុប្បន្ន​ជាអភិបាលរងខេត្ដពោធិ៍សាត់។

២.​ លោក​ ងួន​ ប៉ោសេង​ អតីត​អនុ​រដ្ឋ​លេខាធិការ​ ក្រសួង​រ៉ែ​ និង​ថាមពល​ បច្ចុប្បន្ន​ជា​អភិបាល​រងពោធិ៍សាត់។

៣.​ លោក​ ហៀម​ ឃួន​ អតីតអភិបាលរង​ខេត្ដកែប​ បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ដ​ពោធិ៍សាត់។

៤.​ លោក​ រុន​ សារី​ អតីត​ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ដ​ពោធិ៍សាត់​ (ខ្មែរ​ឥស្លាម​)​ បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ដ​ពោធិ៍សាត់​។

ក្នុងឱកាស​នៃ​ពិធី​ ប្រកាស​ចូល​កាន់​តំណែង​របស់​ អភិបាលរង​ចំនួន​៤រូប​ ឯកឧត្ដម​ ប៉ាវ​ ហមផាន​ បានសំណេះសំណាល​ និង​ពាំនាំ​ពាក្យ​ផ្ដាំ​ផ្ញើ​របស់​ សម្ដេច​អគ្គ​មហា​សេនបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ ជូន​ដល់​អង្គ​ពិធី​ ក៏ដូច​ជា​ អភិបាល​រង​ ដែលទេីប​ចូល​កាន់​តំណែង​ថ្មី​ៗ​ ធ្វើ​យ៉ាងណា​ត្រូវ​យក​ចិត្ត​ទុកដាក់​ និង​បំពេញ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ ស្មារតី​ចូលរួម​ចំណែក​អភិវឌ្ឍ​សង្គម​ ព្រម​ទាំង​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់​ទៅ​តាម​កាព្វកិច្ច​រៀងៗខ្លួន​ លេី​បួន​ចំណុច​សំខាន់​
១.​ ទឹកចិត្ត​បម្រើ​ការងារ​មុះមុត​
២.​ ភក្ដី​ភាព​
៣.​ សេវា​សាធារណៈ​
៤.​ ក្រមសីលធម៌​ វិជ្ជាជីវៈ​។

ឯកឧត្ដម​ ជាវ​ តាយ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ បាន​ធ្វើ​សេចក្ដី​រាយការណ៍ សង្ខេប​ ពី​វឌ្ឍនភាព​ នៃ​ការ​គ្រប់គ្រង​រដ្ឋ​បាល​ខេត្ត​ពោធិ៍សាត់​កន្លងមក​។ អភិបាលរង​ខេត្ដ​ពោធិ៍សាត់​ថ្មី​ទាំង​៤រូប​ បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បំពេញ​បេសកកម្ម​ក្នុង​ដំណែង​ថ្មី​រៀងខ្លួន​។

លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ តំណាង​ សាកលវិទ្យាល័យ​ឥន្រ្ទ​វិជ្ជា​(UI) ក៏បានអញ្ជេីញ​​ចូលរួម​អបអរសាទរចំពោះ​ការ​ចូល​មក​កាន់​តំណែង​របស់​អភិបាលរងថ្មី​ចំនួន​ ៤​រូប​ និង​ជា​ពិសេស​ លោក​ បណ្ឌិត ឡាយ​ វិសិដ្ឋ​ អភិបាលរង​ នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ថ្មី​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com