ទាន់ហេតុការណ៍
ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី=>សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង ឯកឧត្តម កើត ឆែ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល..!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង ឯកឧត្តម កើត ឆែ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នាព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល ដែលមានកម្ពស់៣ជាន់ មានទទឹង១៥,៥ម៉ែត្រ និងបណ្តោយ ១៧,១ម៉ែត្រ ដែលមានទីតាំង ស្ថិតក្នុងបុរីសង្ឃឹមថ្មី ភូមិតានូន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកអភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថ ជាច្រើនរូបទៀត។

លោកវរសេនីយ៍ត្រី ឈៀង ចាន់ថុល មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល បានលើកឡើងថា ដោយសារតែខណ្ឌកំបូល ជាខណ្ឌដែលទើបតែបង្កើតឡើងក្រោយគេក្នុងឆ្នាំ២០១៩ ជាហេតុធ្វើឲ្យទីតាំងរដ្ឋបាលទាំងអស់ ត្រូវការសាងសង់ថ្មី ដើម្បីបំពេញសេចក្តីត្រូវការជាចាំបាច់ ក្នុងនោះក៏មាន មូលដ្ឋានអាវុធហត្ថ ខណ្ឌកំបូលផងដែរ ដែលមានតម្រូវការសាងសង់ តែដោយក្នុងរយៈកាលកន្លងមក ពុំទាន់មានទីតាំងសមរម្យ និងមិនទាន់មានកញ្ចប់ថវិកា សម្រាប់សាងសង់ បានធ្វើឲ្យមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានត្រឹមជួលផ្ទះល្វែង នៅក្នុងបុរីសង្ឃឹមថ្មី ដើម្បីធ្វើជាទីតាំងធ្វើការបណ្តោះអាសន្នរហូតមក ទើបតែពេលនេះ ដោយមានការជ្រោមជ្រែង ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ឯកឧត្តម ឃួង ស្រេង ព្រមទាំង ឯកឧត្តម កើត ឆែ បានធ្វើឲ្យមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល មានឱកាសបញ្ចុះបឋមសិលាសាងសង់អគារមូលដ្ឋានលើទីតាំងផ្ទាល់របស់ខ្លួន ដែលទទួលបានពីសាលារាជធានីភ្នំពេញ ទុកសម្រាប់ប្រើប្រាស់ក្នុងការបំពេញការងាររដ្ឋបាល ក៏ដូចជាបម្រើប្រជាពលរដ្ឋទូទៅនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com