ទាន់ហេតុការណ៍
មហាវិថីសហព័ន្ធរុស្ស៊ី គឺជាផ្លូវដ៏សំខាន់មួយ ដែលមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ឧស្សាហ៍ចេញចូល ដូច្នេះហើយទើបខាងបងៗសណ្តាប់ធ្នាប់ ខណ្ឌ ដែលមានព្រំប្រទល់នៅតាមបណ្តោយមហាវិថីនោះ គាត់រឹតបន្តឹងជាខ្លាំងពិសេស ពេលមានក្បួនរបស់ថ្នាក់ដឹកនាំកំពូលៗម្តងៗ=>បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅពន្ធនាគារ ក្រោមបទកាត់រូបរាងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ.=>កាន់ប្លែក​ បែកធ្លាយ​ ក្រុមការងារចុះជួយឃុំសំបុក ស្រុកចិត្របុរី បែរជា​មកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសមាជិកបក្សនៅ ភូមិ ត្រពាំងឈូក ឃុំឃឹម ស្រុកស្នួល ទៅវិញ​ តើមានគោលបំណងអ្វីឲ្យពិតប្រាកដ=>ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងតែបានមេខ្យល់ជម្លៀសឆ្លងដែនដោយខុសច្បាប់ស្ទើរតែរាល់ថ្ងៃ ហាក់បីដូចជាមិនមានការរំខានដល់អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ..=>លោក សាម៉េត សុផាត  បានធ្វើសេចក្តីជូនដំណឹងមួយច្បាប់ ផ្ញើទៅដល់លោក ទេពសុធារិទ្ធិ រស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យចូលមកទូទាត់បំណុលដែលបានខ្ចីគាត់ផង..=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានត្រៀមយុទ្ធសាស្រ្តដាំស្តារដើមឈើឡើងវីញនៅតំបន់ព្រៃរិចរិល របស់ក្រសួងបរិស្ថានដើម្បី ភាពបៃតង ចីរភាព និង ទប់ស្កាត់ភាពងាយរងនូវការច្រោះដោយទឹកភ្លៀង ដែលនឹងនាំទៅដល់ការបាត់បង់ទីទួល និងភ្នំ ...=>បងប្អូនក្រុមវាលទី២១ (ភូមិបាលខណ្ឌដង្កោ)​ ចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្រញូង ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ០១០ ក្បាលដី ត្រូវបានប្រគលជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ=>ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលេចនូវគុណធម៌ចំពោះអតីតលោកគ្រូ អ្នកគ្រូ សាលាបាក់ទូក ក្នុងឱកាសជប់លៀង ជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ!
0

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤ នៅវត្តត្រពាំងសង្កែ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

អភិបាលខេត្តត្បូងឃ្មុំ  អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤ នៅវត្តត្រពាំងសង្កែ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន អមដំណើរពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា ស្នងការនគរបាលខេត្ត អាជ្ញាធរស្រុក អញ្ជើញចូលរួមកាន់បិណ្ឌវេនទី០៤ និងនាំយកនូវទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងបច្ច័យវេរប្រគេនជូនព្រះសង្ឃគង់នៅវត្តត្រពាំងសង្កែ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

ដោយសទ្ធាជ្រះថ្លា ថ្នាក់ដឹកនាំខេត្តនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ បានធ្វើការរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង០៧សន្តាន និងដួងព្រលឹងយុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ វាយរំដោះការពារទឹកដី នាំយកនូវសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជានៃយើង។

ជាមួយគ្នានោះ ដើម្បីចូលរួមចំណែកនិងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា លោមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកជំទាវ បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមកប្រគល់ជូនវត្តដំរិល រួមមាន ៖ ទឹកដោះ១កេះ ត្រីខ៤យួរ មី៦កេះ ទឹកក្រូច៤កេះ ស្ករស១៥គីឡូក្រាម អង្ករ ៦បេ ទឹកសុទ្ធ៣០កេះ ផ្កាឈូក៤ឈុត សាដកចំនួន១៧កញ្ចប់ និងបច្ច័យកសាងចំនួន៦,៥០០,០០០រៀល៕     

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com