ទាន់ហេតុការណ៍
បទយកការណ៍​ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ​ ក្រោម​គំនិត​​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​...=>បទយកការណ៍​ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ​ ក្រោម​គំនិត​​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...
0

លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត អមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមកាន់បិណ្ឌទី៣ នៅវត្តបទុមវតី

លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត អមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមកាន់បិណ្ឌទី៣ នៅវត្តបទុមវតី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទីអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២​នេះ​

លោកឧត្តមសេនីយ៍ទោ​ ឈឿន​សុចិត្ត​ ស្នងការ​នគរបាល​ខេត្តកណ្តាល បានអញ្ជើញ​អមដំណើរ​ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិអញ្ជើញចូលរួមកាន់ទី៣ នៅវត្តបទុមវតី ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ។
ឱកាសថ្ងៃកាន់បិណ្ឌនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួមជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានី-ខេត្ត និងនាយ នាយរងនគរបាលជាតិ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ បានជួបជុំគ្នាម្តងទៀត នៅបរិវេណវត្តបទុមវតី ដើម្បីបន្តកម្មវិធីបុណ្យកាន់បិណ្ឌ​ ដោយបានរៀបចំថ្វាយផ្កាភ្ញីចំពោះព្រះរតនត្រ័យ និងនមស្សការសមាទានសីល រាប់​បាត្រ ប្រគេនបច្ច័យព្រះសង្ឃ ឧទ្ទិសកុសលជូនដល់បុព្វការីជន និងញាតិកាទាំង៧សណ្តាន ព្រមទាំងនាយ នាយរង និងពលនគរបាល ដែលបានពលីជាកិច្ចបង្ហើយពិធីបុណ្យកាន់បិណ្ឌវេនទី៣ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ បាននាំយកទេយ្យទាននិងទេយ្យវត្ថុ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅវត្តបទុមវតីរួមមាន ៖
១-អង្ករចំនួន៤បាវស្មើ២០០គីឡូក្រាម, ២-ស្ករស ចំនួន ៥០គីឡូក្រាម, ៣-តែចំនួន២០គីឡូក្រាម, ៤-ទឹកក្រូចចំនួន ២០កេស, ៥-ទឹកបរិសុទ្ធអូរ៉ាល់ (ដបតូច)ចំនួន២០កេស, ៦-មីចំនួន២៤កេសតូច, ត្រីខកំប៉ុងចំនួន៤កេសធំ, ៨-ទឹកសុទ្ធចំនួន៤៤កេស និងទឹកក្រូចចំនួន២០កេសសម្រាប់ទទួលភ្ញៀវ, ៩-ប្រគេនសម្តេចសង្ឃ នន្ទ ង៉ែត បច្ច័យចំនួន ២ លានរៀលនិងសាដក១, ១០-ប្រគេនសម្តេចសង្ឃ ឃឹម សន ១អង្គ បច្ច័យចំនួន ១លានរៀលនិងសាដក១, -ប្រគេនព្រះគ្រូសូត្រឆ្វេង ១អង្គ បច្ច័យចំនួន ៤០ម៉ឺនរៀលនិងសាកដក១, -ប្រគេនព្រះសង្ឃ៣៣អង្គ ក្នុងមួយអង្គបច្ច័យចំនួន៥ម៉ឺនរៀលនិងសាដក១, -ប្រគេនបច្ច័យព្រះសង្ឃទេសនាចំនួន ៤០ម៉ឺនរៀល, ១១-បច្ច័យសម្រាប់កសាងវត្តចំនួន ១០លានរៀល, ១២-ប្រគេនសម្តេចសង្ឃថវិកាចំនួន ៥លានរៀល និងអង្ករចំនួន៥តោន ដើម្បីជួយសម្រួលដល់ការស្នាក់នៅរបស់សិស្ស-និសិ្សត, ១៣-ជូនលោកតា អាចារ្យដឹកនាំកម្មវិធីបុណ្យ២នាក់ ក្នុងម្នាក់ៗបច្ច័យចំនួន ១០ម៉ឺនរៀល, ១៤-ឧបត្ថម្ភភ្លេងពិណពាទ្យចំនួន៤០ម៉ឺនរៀល, ១៥-ឧបត្ថម្ភរបាំត្រុតចំនួន ៤០ម៉ឺនរៀល ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com