ទាន់ហេតុការណ៍
មហាវិថីសហព័ន្ធរុស្ស៊ី គឺជាផ្លូវដ៏សំខាន់មួយ ដែលមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ឧស្សាហ៍ចេញចូល ដូច្នេះហើយទើបខាងបងៗសណ្តាប់ធ្នាប់ ខណ្ឌ ដែលមានព្រំប្រទល់នៅតាមបណ្តោយមហាវិថីនោះ គាត់រឹតបន្តឹងជាខ្លាំងពិសេស ពេលមានក្បួនរបស់ថ្នាក់ដឹកនាំកំពូលៗម្តងៗ=>បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅពន្ធនាគារ ក្រោមបទកាត់រូបរាងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ.=>កាន់ប្លែក​ បែកធ្លាយ​ ក្រុមការងារចុះជួយឃុំសំបុក ស្រុកចិត្របុរី បែរជា​មកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសមាជិកបក្សនៅ ភូមិ ត្រពាំងឈូក ឃុំឃឹម ស្រុកស្នួល ទៅវិញ​ តើមានគោលបំណងអ្វីឲ្យពិតប្រាកដ=>ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងតែបានមេខ្យល់ជម្លៀសឆ្លងដែនដោយខុសច្បាប់ស្ទើរតែរាល់ថ្ងៃ ហាក់បីដូចជាមិនមានការរំខានដល់អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ..=>លោក សាម៉េត សុផាត  បានធ្វើសេចក្តីជូនដំណឹងមួយច្បាប់ ផ្ញើទៅដល់លោក ទេពសុធារិទ្ធិ រស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យចូលមកទូទាត់បំណុលដែលបានខ្ចីគាត់ផង..=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានត្រៀមយុទ្ធសាស្រ្តដាំស្តារដើមឈើឡើងវីញនៅតំបន់ព្រៃរិចរិល របស់ក្រសួងបរិស្ថានដើម្បី ភាពបៃតង ចីរភាព និង ទប់ស្កាត់ភាពងាយរងនូវការច្រោះដោយទឹកភ្លៀង ដែលនឹងនាំទៅដល់ការបាត់បង់ទីទួល និងភ្នំ ...=>បងប្អូនក្រុមវាលទី២១ (ភូមិបាលខណ្ឌដង្កោ)​ ចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្រញូង ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ០១០ ក្បាលដី ត្រូវបានប្រគលជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ=>ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលេចនូវគុណធម៌ចំពោះអតីតលោកគ្រូ អ្នកគ្រូ សាលាបាក់ទូក ក្នុងឱកាសជប់លៀង ជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ!
0

លោក​វរសេនីយ៍ឯក​ព្រុំ​សំណាង អធិការ​និង​លោក​អធិការ រង​ស្រុក​កៀនស្វាយ​ចុះសួរសុខទុក្ខ​និង​នាំ​យកថវិកា​ជួយ​ឧបត្ថម្ភ​ដល់​លោក​អធិការ រង​និង​ លោកនាយ​ប៉ុស្តិ៍ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន…

លោក​វរសេនីយ៍ឯក​ព្រុំ​សំណាង អធិការ​និង​លោក​អធិការ រង​ស្រុក​កៀនស្វាយ​ចុះសួរសុខទុក្ខ​និង​នាំ​យកថវិកា​ជួយ​ឧបត្ថម្ភ​ដល់​លោក​អធិការ រង​និង​ លោកនាយ​ប៉ុស្តិ៍ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្ត​កណ្តាល​៖នៅ​ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី​០៩​ខែ​កញ្ញា​ឆ្នាំ​២០២២

ដោយ​មាន​ការចង្អុល​បង្ហញ​ពី​លោក​ឧត្តមសេនីយ៍ទោឈឿ​ន សុ​ចិត្ត​ស្នងការ​នគរបាល​ខេត្តកណ្តាល​ លោក​វរសេនីយ៍ឯក​ព្រុំ​សំណាង​អធិការនគរបាល​ស្រុក​កៀនស្វាយ​បាន​ចុះ​សួរ​សុក្ខ​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ចំនួន ២​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន ។​

​មានការ​អញ្ចើញ​ចូលរួម​ពី​លោក​-​លោកស្រី​អធិការរង​នគរបាល​ស្រុក​និង​លោកនាយ​-​នាយ​
​រង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចុះសួរសុខទុក្ខ​មន្ត្រីនគរបាល​ជាតិ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ចំនួន​០២​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន​ក្នុងនោះ​រួមមាន​៖
១•​លោក​វរសេនីយ៍ទោ ម៉ន សំបុក អធិការរង​ទទួល​ការងារ​កិច្ចការ​ប៉ុស្តិ៍​នគរបាល​ដ្ឋ​បាល ដែល​មាន​ជំងឺ​ភ្នែក បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន ស្ថិតក្នុង​ភូមិ​ភូមិធំ ឃុំ​ភូមិធំ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​
២.​លោក​វរសេនីយ៍ត្រី អ៊ុន ម៉ាលី​ស នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលភូ​មិ​ធំ​ដែល​មាន​ជំងឺ​ឡើង​ជាតិ​អាស៊ីត បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន ស្ថិតក្នុង​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ ។​

​លោក​ព្រុំ សំណាង​អធិការ​ស្រុក​មានប្រសាសន៍ថា​! ថ្ងៃនេះ​លោក​បាន​នាំយក​ថវិកា​របស់​
​លោក​ឧត្តមសេនីយ៍​ទោស្នងការ​និង​រួមផ្សំ​ថវិកា​មន្ត្រីនគរបា​ល​យើង​មក​ជួយ​ឧបត្ថម្ភ​មន្ត្រីនគរបាល​ដែល​មាន​ជម្ងឺ​នៅ​គេហដ្ឋា​នាពេលនេះ​។​

​លោក​អធិការ​ស្រុក​បន្តថា​!​សូម​ជូនពរ​ដល់​លោក​ម៉ន សំបុក​និង​លោក​អ៊ុន​ម៉ាលី​ស​ឆាប់​ជា​ពី​ជម្ងឺ​និង​ខិតខំ​ថា​េ​ទាំ​សុខភាព​ដើម្បី​បម្រើ​សេវា​សាធរណៈ​និង​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​និង​ឲ្យមាន​ភាព​កក់ក្តៅ​ដល់​ពួកគាត់​។​

​ក្នុងនោះ​លោក​អធិការ​ក៏​បាន​ឧបត្ថម្ភ​នូវ​ថវិកា​ជូន​ដល់​លោក​អធិការរង​និង​លោក​នាយប៉ុស្តិ៍​ចំនួន ១,០០០,០០០៛(​មួយ​លាន​រៀល​)​ផងដែរ ។​

​លោក​ម៉ន​សំបុក​និង​លោក​អ៊ុន​ម៉ាលី​ស​សូម​គោរព​និង​សូម​ជូនពរ​លោក​អធិការ​និង​ក្រុមការងារ​ជួប​តែ​សេចក្តីសុខ​និង​មាន​សុខភាព​ល្អ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com