ទាន់ហេតុការណ៍
សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន វិទ្យាល័យក្រែក
0

សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើក្នុងស្រុកអណ្តូងមាសនៅបន្តយ៉ាងសកម្មតាមរយះគោយន្តកន្ត្រៃយ៍ដឹកឆ្លងកាត់កៀកជណ្តើរ ផ្ទះនាយប៉ុស្ថិ៍នគរបាលឃុំតាឡាវ សឹងរាល់យប់ បែរជាលោកនាយប៉ុស្ថិ៍ថ្មីរូបនេះ (ឆ្លើយថា ខ្ញុំមិនដឹងអីទេ)

សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើក្នុងស្រុកអណ្តូងមាសនៅបន្តយ៉ាងសកម្មតាមរយះគោយន្តកន្ត្រៃយ៍ដឹកឆ្លងកាត់កៀកជណ្តើរ ផ្ទះនាយប៉ុស្ថិ៍នគរបាលឃុំតាឡាវ សឹងរាល់យប់ បែរជាលោកនាយប៉ុស្ថិ៍ថ្មីរូបនេះ (ឆ្លើយថា       ខ្ញុំមិនដឹងអីទេ)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តរតនគិរី : ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកអណ្តូងមាសមានការងឿងឆ្ងល់ថា៖ សឹងរាល់យប់ តើឈើដែលក្រុមឈ្មួញសម្រុកដឹកជញ្ជូនចេញមកពីតំបន់ព្រៃដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថាន ចំណុចអូររំប៉ងព្រំប្រទល់ជាប់ស្រុកតាវែង ដឹកឆ្លងកាត់ភូមិម៉ុយស្រែ ក្រុមហ៊ុនហ័ងអញ់យ៉ាឡាយនិងភូមិអុិន ភូមិតាណង សំដៅមកទីរួមស្រុកអណ្តូងមាស តើដើម្បីផ្គត់ផ្គង់លក់ជូនប្រជាពលរដ្ឋក្នុងទីរួមស្រុកអណ្តូងមាសឬក៍ដឹកមកស្តុកទុកបណ្តោះអាសន្នតាមផ្ទះប្រជាពលរដ្ឋដែលគេសង្ស័យថា: ឈើទាំងអស់នេះទុកលក់ថ្វាយជូនក្រុមឈ្មួញគ្រាក់ៗតាមរថយន្តយីឌុបខ្នាតយក្ស ជ័រកៅស៊ូ
ស្អុយពីលើឈើពីគ្រោម និង អេដ៍ចាយពីលើឈើពីគ្រោម រំដោះចេញទៅផ្គត់ផ្គង់នៅក្រៅតំបន់ដែលមានហាងឆេងខ្ពស់នោះទេដឹង ? ដោយសារថា គេសង្កេតឃើញបច្ចុប្បន្ន លំនៅដ្ឋានពលរដ្ឋនៅក្នុងទីរួមស្រុកអណ្តូងមាស រស់នៅក្នុងតំបន់ព្រៃឈើ តែបែរជាគ្មានផ្ទះនៅអោយបានសមរម្យនោះឡើយ ភាគច្រើនរស់នៅក្នុងខ្ទមចាស់ឌ្រុតឌ្រោមដដែល ។

ប្រភពដដែលបន្តថាសកម្មភាពដឹកជញ្ជូនឈើរៀងរាល់យប់បែបនេះត្រូវបានបែកធ្លាយមកដល់ក្រុមអ្នកសារព័ត៌មាន ប្រទះឃើញយ៉ាងអនាធិបតេយ្យដោយគ្មានការត្រួតពិនិត្យ អើពើ ទប់ស្កាត់ពីសំណាក់សមត្ថកិច្ចក្នុងមូលដ្ឋាននោះឡើយ បណ្តោយអោយមានបទល្មើសកើតមានឡើងជាហូរហែរ ពេលខលសួរឆ្លើយថា អត់ដឹងទៅវិញ?។

ជាក់ស្តែងនៅយប់ថ្ងៃទី៣ ខែកញ្ញា និងថ្ងៃជាច្រើនកន្លងផុតទៅ គោយន្តកន្ត្រៃចំនួនពីរទៅបីគ្រឿងសម្រុកដឹកជញ្ជូនឈើលេខពីរ ប្រភេទឈើគ្រឿងផ្ទះ សសរផ្ទះ ក្តារ ជញ្ជាំងក្តារក្រាលប្រវែង៣ម៉ែត្រទៅ៦ម៉ែត្រចាប់ពី៣ទៅ៤ម៉ែត្រគូបក្នុង១គោយន្តកន្ត្រៃយ៍ ដឹកឡើងខូងផ្លួវក្រាលក្រួសក្រហម ក្នុងនោះក៍មានក្រុមម៉ូតូជាច្រើនគ្រឿងសម្រុងដឹកឈើសត្រាវ ឡាំងជ្រុងៗប្រភេទឈើធ្វើក្តារម្ឈូសផងដែរ។

តាមប្រភពពីក្រុមឈ្មួញបានបង្ហើបឲ្យដឹងថា: ក្នុង១គោយន្តកន្ត្រៃយ៍ពួកគាត់បានបង់សមត្ថកិច្ចនគរបាលប៉ុស្ថិ៍ ចំនួន៥មុឺនរៀលមួយជើង ម៉ូតូ១គ្រឿងដឹកឈើក្តារម្ឈូស ៣មុឺនរៀលមួយជើង បង់ទាំងសមត្ថកិច្ចនគរបាល ទាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ។ បើពុំដូច្នោះទេដូចពាក្យចែងថា បើមិនអារសាច់ជូនខ្លា ធ្វើម្តេចនិងរស់នៅក្នុងស្រុកបាន?។

ដោយឡែកឈើទាំងអស់នេះក៍ត្រូវបានបង់ជូនដេប៉ូ ឈ្មោះ ធា ជាកូនប្រសារលោក ហាក់មុន្នី មេបញ្ជាការPMស្រុកអណ្តូងមាស ក្នុងមួយម៉ែត្រគូប ស្មើរ១៥មុឺនរៀលជាថ្នូរនិងការមិនលក់ជូនទៅដេប៉ូរបស់គាត់(ចង់លក់ទៅនរណាផ្សេងក៍បាន)។
ប្រជាពលរដ្ធសំណូមពរទៅអាជ្ញាធរមូលដ្ឋានដែលពុំបានទទួលផលរមាស ជាពិសេសគណះបញ្ជាការឯកភាពស្រុកអណ្តូងមាសមេត្តាចាត់វិធានការណ៍ទៅលើក្រុមឈ្មួញតែប៉ុន្មាននាក់បានកំណត់មុខសញ្ញារួចហើយកំពុងតែធ្វើសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់រដ្ឋយ៉ាងសកម្មនិងអនាធិបតេយ្យបែបនេះមកផ្តន្ទាទោសតាមផ្លូវច្បាប់ផង។
ហើយមុខសញ្ញាទាំងនេះរួមមាន:
ទី១.ឈ្មោះ ចក់
ទី២.ឈ្មោះ ភាន
ទី៣.ឈ្មោះ រ៉ាន់
ទី៤. ឈ្មោះ គា។

ដើម្បីធ្វើជាគំរូល្អ ដល់ស្រុកដទៃទៀតក្នុងខេត្តរតនគិរីទាំងមូល។
ជាពិសេសដើម្បីឆ្លើយតបទៅ និង ការ
ប្តេជ្ញាចិត្តក្នុងថ្ងៃឡើងកាន់តំណែងថានិងខិតខំ បំរើរាជរដ្ឋាភិបាលនិងព្រះមហាក្សត្រដោយស្មោះត្រង់នោះ។ បើមិនមានឆន្ទះក្នុងការទប់ស្កាត់ឬបង្ក្រាបទេនោះធនធានធម្មជាតិដែលសេសសល់បន្តិចបន្តួចទាំងនេះនិងវិនាសហិនហោច គ្រោះមហន្តរាយជាពុំខានឡើយ។

ពាក់ព័ន្ធបញ្ហាបទល្មើសព្រៃឈើខាងលើនេះ លោក រចំអង់ នាយប៉ុស្ថិ៍នគរបាលឃុំតាលាវ ទើបឡើងកាន់តំណែងបដិសេធតាមទូរស័ព្ទ កាលពីថ្ងៃទី ៣ខែកញ្ញាឆ្នាំ២០២២ លោកឆ្លើថាអត់ដឹងនិងអត់បានទទួលផលអី្វ សោះ ។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងសាមុីខ្លួនពាក់ពន្ធ័រៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ!!!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com