ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី=>សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..
0

កំលាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកនិងស្រុកពាមរក៏ ឃាត់ជនសង្ស័យចំនួន០៤នាក់!

កំលាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកនិងស្រុកពាមរក៏ ឃាត់ជនសង្ស័យចំនួន០៤នាក់!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃទី២៥.០៨.២០២២

ស្តីពីលទ្ឋផលបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន ឬជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
នៅវេលាម៉ោង១៦និង២០នាទីនៅចំនុចផ្លូវលំ ស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក   ខេត្តព្រៃវែង កំលាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកនិងស្រុកពាមរក៏ ខេត្តព្រៃវែង  សមត្ថកិច្ចយើងបានបង្ក្រាបជាក់ស្តែង ករណី រក្សាទុក ដឹកជញ្ជូន ឬជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  បានធ្វើការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន០៤នាក់ក្នុងនោះ(ជួញដូរ០៣នាក់,ប្រើប្រាស់០១នាក់)
មុខសញ្ញជួញដូរ(០៣នាក់)មាន
១.ឈ្មោះ គ្រួច ឌី  ភេទប្រុស អាយុ២៩ឆ្នាំ  ជនជាតិខ្មែរ  មុខរបរ កម្មករ  រស់នៅភូមិតាបុល ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង  ដកហូតបានម៉្សៅក្រាមពណ៍សថ្លាសង្ស័យថ្នាំញៀនចំនួន០២កញ្ចប់តូច មានទម្ងន់ (០,៤៦ក្រាម),ទូរស័ព្ទដៃ០១គ្រឿង  លទ្ធផលធ្វើតេស្ត(វិជ្ជមាន)ជាមុខសញ្ញាជួញដូរ។

២.ឈ្មោះ ផន ឆុង  ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ  រស់នៅភូមិតាបុល ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង   ដកហូតបានទូរស័ព្ទដៃ០១គ្រឿង  លទ្ធផលធ្វើតេស្ត(វិជ្ជមាន) ជាមុខសញ្ញាជួញដូរ។

៣.ឈ្មោះ ឡុង សំអាត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ រស់នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដកហូតបានទូរស័ព្ទដៃ០១គ្រឿង  លទ្ធផលធ្វើតេស្ត(វិជ្ជមាន)ជាមុខសញ្ញាជួញដូរ។

មុខសញ្ញាប្រើប្រាស់០១នាក់នេះនៅជាមួយមុខសញ្ញាជួញដូរឈ្មោះ ឡុង សំអាត ដែលមានឈ្មោះ ហុង ភារម្យ  ភេទប្រុស​ អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី  រស់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  ដកហូតបានទូរស័ព្ទដៃ០១គ្រឿង  លទ្ធផលធ្វើតេស្ដ(វិជ្ជមាន)ជាមុខសញ្ញាប្រើប្រាស់។

វត្ថុតាងចាប់យករួមមាន: ម៉្សៅក្រាមពណ៍សថ្លាសង្ស័យថ្នាំញៀនចំនួន០២កញ្ចប់តូចមានទម្ងន់(០,៤៦ក្រាម)ទូរសព្ទ័ដៃចំនួន០៤គ្រឿង ។
បច្ចប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីអនុត្តតាមនីតិវីធីច្បាប់។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com