ទាន់ហេតុការណ៍
សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន វិទ្យាល័យក្រែក
0

ប្រជាពលរដ្ឋសំណូមពរដល់លោកហោ វណ្ណា អធិការក្រុងកំពតមានវិធានការបង្ក្រាប ទីតាំងល្បែង​អនឡាញបញ្ជាល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ជ្រកក្រោម ឆ្នោតឡូតូជាច្រើនកន្លែង កំពុងពេញនិយមនៅក្នុងក្រុងកំពត ខេត្តកំពត (វគ្គ១)

ប្រជាពលរដ្ឋសំណូមពរដល់លោកហោ វណ្ណា អធិការក្រុងកំពតមានវិធានការបង្ក្រាប ទីតាំងល្បែង​អនឡាញបញ្ជាល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ជ្រកក្រោម ឆ្នោតឡូតូជាច្រើនកន្លែង កំពុងពេញនិយមនៅក្នុងក្រុងកំពត ខេត្តកំពត  (វគ្គ១)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃ សុក្រ ទី២៦ខែសីហា ឆ្នាំ២០២២

ខេត្តកំពត៖បើតាមសេចក្តីរាយការណ៍ពី​ប្រជាពលរដ្ឋ រស់នៅ​ក្នុងក្រុង​កំពត ដែលមិនពេញចិត្តនូវល្បែងស៊ីសង បាន​បញ្ជាក់​ប្រាប់ឲ្យដឹងថា នៅក្នុងក្រុងកំពត ពោពេញទៅដោយល្បែង​បញ្ជាល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ ជ្រកក្រោម អាជ្ញាប័ណ្ណ ឆ្នោត​ឡូតូ ជាច្រើន​កន្លែង បង្កប់​តាម​ហាង​កាហ្វេ​យ៉ាង​ពេញទំហឹង ដោយឡែក​លោក​មេ​ប៉ស្តិ៍នគរបាល​ក្រុង​កំពត មិនមានចំណាត់ការទប់ស្កាត់ឬបង្ក្រាបនោះទេ បានបណ្តែតបណ្ដោយ​ឲ្យ​អ្នកញៀន​ល្បែង​លេង​ យ៉ាង​គគ្រឹកគគ្រេង​រាល់ថ្ងៃ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពត សម្ងំ​ទទួល​ផលប្រយោជន៍ ជា​ថ្នូរ​មិន​បង្ក្រាប​។​

សូមលោក ហោ វណ្ណាអធិការក្រុងកំពត ពិនិត្យឡេីងវិញ​ខ្លះ​ផង ចំពោះ​ភាព​អសកម្ម របស់លោក មេ​ប៉ុស្តិ៍​នគរបាល​ បណ្ដែតបណ្តោយឲ្យ​មាន​ល្បែងស៊ីសង​បញ្ជល់មាន់តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ ជាច្រើន​ទីតាំង មិន​ចាត់​វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ​ឃុំ មាន​សុវត្ថិភាពទាំង ៧​ចំណុច​ដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញឱ្យក្រសួងមហាផ្ទៃអនុវត្តនោះ​ទេ។

ករណីខាងលើនេះប្រជាពលរដ្ឋស្នើសុំដល់ លោក ហោ វណ្ណា អធិការក្រុងកំពត នឹង លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មេត្តាមាន
ចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?

ប្រជាពលរដ្ឋទន្ទឹងរង់ចាំមើលថា តើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោក ហោ វណ្ណា អធិការក្រុងកំពត តើលោកហ៊ាន រឺ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ ជាច្រើនកន្លែងនេះ។

ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com