ទាន់ហេតុការណ៍
ក្រុមអ្នកក្លាហានលេងដាវកាំបិត ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ!=>វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី
0

អ្នកញៀនល្បែងសុីសងអាប៉ោងខុសច្បាប់ប្រុសស្រី៦នាក់ត្រូវ កម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបង្ក្រាបនៅក្រុងតាខ្មៅ..!

អ្នកញៀនល្បែងសុីសងអាប៉ោងខុសច្បាប់ប្រុសស្រី៦នាក់ត្រូវ កម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបង្ក្រាបនៅក្រុងតាខ្មៅ..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កណ្តាល៖ ក្រោមការចង្អុលបង្ហាញនិងបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចត្តិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងបានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលចុះបើកប្រតិបត្តិ​កការបង្រ្កាបល្បែង​ស៊ី​សងខុស​ច្បាប់​ លេងអាប៉ោងមួយកន្លែងឃាត់ខ្លួនជនសង្ស័យបាន៦នាក់មានទាំងស្រីទាំងប្រុស នៅចំណុចផ្ទះរបស់ឈ្មោះ ទ្រី ស៊ូខីវ ភេទស្រី ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើយោងតាមលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរង បានប្រាប់ឲ្យបណ្ដាញព័ត៌មាន The Mirror News នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះថា កម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលឃាត់ខ្លួនជនសង្ស័យបាន៦នាក់ និងបានរត់គេចខ្លួន០២នាក់៖

១-ឈ្មោះ ទ្រី ស៊ូឃីវ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ មុខរបរ លក់ដូរ ជាម្ចាស់ទីតាំង។

២-ឈ្មោះ ចុន សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំស្រុកខេត្តកណ្តាល ជាមេអាប៉ោង។

៣-ឈ្មោះ វ៉ន អូន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើមេអាប៉ោង។

៤-ឈ្មោះ ណុប យឿន ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ កសិករ មានទីលំនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកលេងអាប៉ោង។

៥-ឈ្មោះ តាំង យូអី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកបាឡាត់ឆឹវ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ជាអ្នកលេងអាប៉ោង។

៦-ឈ្មោះ អឿន ឡៃហ៊ាង ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ អ្នករៀបចំម្ហូបអាហារ និងចងការប្រាក់ឲ្យអ្នកលេងអាប៉ោង ។

ជនស្ស័យ០២នាក់ទៀតដែលរត់គេចខ្លួនមិនទាន់ស្គាល់អត្តសញ្ញាណ និងចាប់បានវត្ថុ​តាងចាប់​យករួមមាន៖ គ្រាប់អាប៉ោង៤គ្រាប់,តុមានគូសជាហាន់តោ សម្រាប់លេង ០១,កៅអីជ័រចំនួន១៣, អំពូលភ្លើង០១, កង្ហារ០២, គម្រប់អាប៉ោង ០១, ចានដែកទ្រចាន់អាប៉ោង០១, ចានថ្ម០១, ទូរសព្ទដៃ ចំនួន ០៦គ្រឿង, ប្រាក់រៀល ៣៧១,៧០០៛, ប្រាក់ដុល្លារ ៣០០$ ។

តាមប្រភពបានឲ្យដឹងទៀតថា នៅ​នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១០:៣១នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិតស្រាល ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា​ មានមនុស្សមួយក្រុម កំពុង​លេងល្បែង​សុីសង​ខុស​ច្បាប់​ (អាប៉ោង)​ នៅ​ចំណុច​ផ្ទះរបស់ឈ្មោះ ទ្រី ស៊ូខីវ ភេទស្រី ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ភ្លាមនោះលោកស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យកម្លាំងជំនាញ សហការ​​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​សង្កាត់រកាខ្ពស់។ លុះដល់ម៉ោង ១៣:១៥នាទី ថ្ងៃដដែល កម្លាំងជំនាញបានចុះ​ទៅដល់​កន្លែង​កេីតហេតុខាងលើ ឃើញមានក្រុមជនសង្ស័យកំពុងនាំគ្នាលេងអាប៉ោងពិតមែន ឃើញដូចនេះកម្លាំងជំនាញ បានធ្វើការឃាត់ជនសង្ស័យ ០៦នាក់ រត់គេចខ្លួន ០២នាក់ និងវត្ថុតាងខាងលើ មកសួរនាំនៅ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

លោកស្នងការរងបញ្ជាក់ឲ្យដឹងថា ក្រោយពីសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង៦នាក់ខាងលើបានសារភាពថា ក្រុមខ្លួនពិតជាបានផ្តល់ទីតាំង និងលេងល្បែងស៊ីសង អាប៉ោងខុសច្បាប់ ពិតមែន ក្នុងនោះមានឈ្មោះ ទ្រី ស៊ូឃីវ ជាម្ចាស់ទីតាំង ឈ្មោះ ចុន សំណាង និងឈ្មោះ វ៉ន អូន ជាមេអាប៉ោង ចំណែកឈ្មោះ អឿន ឡៃហ៊ាង ជាអ្នកចង់ការប្រាក់នៅកន្លែងលេងអាប៉ោងខាងលើ ចំណែកជនសង្ស័យ ០២នាក់ ទៀតជាអ្នកលេងអាប៉ោង។

លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងបានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះទៀតថា ជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្ដាលដើម្ប៏ផ្ដន្ទាទោសតាមផ្លូវច្បាប់ហើយ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com