ទាន់ហេតុការណ៍
សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន វិទ្យាល័យក្រែក
0

កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូ និងទទួលផលចោរកម្ម…!!!

កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូ និងទទួលផលចោរកម្ម…!!!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កៀនស្វាយ ខេត្តកណ្តាល៖នៅថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២

កម្លាំងជំនាញយុត្តិធម៌ស្រុកកៀនស្វាយ សហកា ជាមួយកម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលបន្ទាយដែក ចុះល្បាតនៅតាមបណ្ដោយផ្លូវជាតិលេខ១ នឹងឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ករណី:ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោសនិងទទួលផលចោរកម្ម(កាប់យកម៉ូតូនឹងលួចសកម្ម)កើតហេតុនៅថ្ងៃទី១៦ ខែកក្តដាឆ្នាំ២០២២ នៅវេលាម៉ោង ០១និង៤៥នាទីស្ថិតនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យទាំង៥នាក់រួមមាន..
១.ឈ្មោះធឿន ថៃ (ហៅរាជ)ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាក មានទីលំនៅភូមិស្វាយប្រកាល ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចប្បន្នស្នាក់នៅផ្ទះជួលនៅផ្សារដីហុយ  រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

២.ឈ្មោះសាន ចាន់សុវណ្ណស្ថាបនា(ហៅធា ហៅណាល់)ភេទប្រុសអាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ចិនតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

៣.ឈ្មោះ ចាន់ ពន្លឺ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាដ ជនជាតិខ្មែរ  មានទីលំនៅផ្ទះជួល ផ្សារដីហុយ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។

៤.ឈ្មោះមាស សុវណ្ណឌឿន ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្សារដីហុយ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

៥.ឈ្មោះអេម សំអាន (ហៅអេម ហៅទុយ ហៅឪ) ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

សម្ភារះបាត់បង់រួមមាន:
១.ម៉ូតូ១គ្រឿងHONDA សេរី២០២២ពណ៍ខ្មៅពាក់ស្លាកកណ្តាល1AM.9973។

២.ម៉ូតូ១គ្រឿងម៉ាកHONDAសេរីឆ្នាំ២០២០ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ1IE.1447។

វត្ថុតាងចាប់យករួមមាន៖
១.កាំបិតបុ័ងតោចំនួន០២
(ភិនភាគ)
.ដងឈើផ្លែដែកមានប្រវែង៣០សង់ទីម៉ែត្របណ្តោយប្រវែង១៦សង់ទីម៉ែតទទឹងផ្លែ០៧សង់ទីម៉ែត្រ។

.ដងឈើផ្លែដែកមានប្រវែង២៧សង់ទីម៉ែត្របណ្តោយប្រវែង១៦សង់ទីម៉ែត្រ ទទឹងផ្លែ០៧សង់ទីម៉ែត្រ។

២.ម៉ូតូ១គ្រឿងម៉ាក(nex)ពណ៍សលាយក្រហមពាក់ផ្លាកលេខភ្នំពេញ1JK.7269 ភ្នំពេញ។

៣.ម៉ូតូម៉ាកនិច(nex)ពណ៏ខៀវលាយ សផ្លាកលេខ ភ្នំពេញ1JJ.7236។

៤.អាវក្រៅដៃ វែងក្រឡាការ៉ូចំនួន០១។

៥.អាវក្រៅពណ៌ក្រហមដៃវែងចំនួន០១។

៦.ម៉ូតូម៉ាកគុបជ្រុងមួយគ្រឿងពណ៌ទឹកប៊ិក គ្មានស្លាកលេខ។

#សូមរំលឹកថា កាលពីថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២២ នៅវេលាម៉ោង០១និង២៥នាទី កម្លាំងជំនាញយុត្តិធម៌ស្រុកកៀនស្វាយ សហកា ជាមួយកម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលបន្ទាយដែក ធ្វើការល្បាតតាមផ្លូវជាតិលេខ០១ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃើញជនសង្ស័យមានគ្នា០៤នាក់ ភេទប្រុសជិះម៉ូតូ២គ្រឿងដែលមានភិនភាគដូចខាងលើពេលនោះកម្លាំងសម្ថកិច្ចបានហៅអោយឈប់ម៉ូតូតែជនសង្ស័យមិនព្រមឈប់ហើយបំរ៉ុងជិះម៉ូតូគេចខ្លួនតែត្រូវកំលាំងផ្នែកយុត្តធម៌ និងកំលាំងប៉ុស្តិ៍បន្ទាយដែកបានធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍បន្ទាយដែលដើម្បីធ្វើការសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថា ពួកក្រុមខ្លួន ធ្លាប់ធ្វើសកម្មភាពធាក់ និងកាប់យកម៉ូតូចំនួន១៦ដងនៅស្រុកកៀនស្វាយសំរេច១០ដងបានម៉ូតូចំនួន១០គ្រឿង(ម៉ូតូម៉ាក់ហុងដាសេ១២៥) និងធ្វើសកម្មភាព ធាក់ កាប់យកម៉ូតូនៅស្រុកស្អាងចំនួន០៣លើក បានម៉ូតូ ចំនួន០៣គ្រឿង(ម៉ាក់ហុងដាសេ១២៥)និងធ្វើសកម្មភាពធាក់ កាប់យកម៉ូតូនៅខេត្តកំពង់ស្ពឺ ចំនួនបីលើក បានម៉ូតូចំនួន០៣គ្រឿង(ម៉ាក់ហុងដាសេ១២៥)។

ពេលចុះធ្វើសកម្មភាព ឈ្មោះ ធឿន ថៃ ហៅរាជ ភេទប្រុស ជាអ្នកធាក់ម៉ូតូអោយដួល ឯឈ្មោះ សាន ចន្ទ័ស្ថាបនា ហៅណាល់ ហៅធា ភេទប្រុស ជាអ្នកយកកាំបិទបុង័តោកាប់ជនរងគ្រោះរាល់ពេលធ្វើសកម្មភាពម្ដងៗ រឺឯឈ្មោះ ចាន់ ពន្លឺ ភេទប្រុស អ្នកលើកម៉ូតូជិះ។

ក្រោយពីសកម្មភាពរួចជនសង្ស័យខាងលេីយកម៉ូតូដែលធ្វេីសកម្មភាពបានយកទៅផ្ញេីនៅមន្ទីពេទ្យកុមារជាតិទាំងយប់ ដោយឈ្មោះធឿន ថៃ ហៅរាជ ភេទប្រុស និង  ឈ្មោះ ចាន់ ពន្លឺ ភេទប្រុសជាអ្នកយកមក លក់អោយឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវដោយផ្ញើរតាមឡានតាក់សុី និងពេលខ្លះឈ្មោះធឿន ថៃ ហៅរាជភេទប្រុសជិះម៉ូតូដែលពួកខ្លួនធ្វើសកម្មភាពបានយកមកលក់ដល់ផ្ទះរបស់ឈ្មោះអេម សំអាន ហៅទុយ ហៅឪភេទប្រុស។

ពេលចុះធ្វើសកម្មភាព ឈ្មោះ ធឿន ថៃ ហៅរាជ ភេទប្រុស ជាអ្នកធាក់ម៉ូតូអោយដួល ឯឈ្មោះ សាន ចន្ទ័ស្ថាបនា ហៅណាល់ ហៅធា ភេទប្រុស ជាអ្នកយកកាំបិទបុង័តោកាប់ជនរងគ្រោះរាល់ពេលធ្វើសកម្មភាពម្ដងៗ រឺឯឈ្មោះ ចាន់ ពន្លឺ ភេទប្រុស អ្នកលើកម៉ូតូជិះ។

ក្រោយពីសកម្មភាពរួចជនសង្ស័យខាងលេីយកម៉ូតូដែលធ្វេីសកម្មភាពបានយកទៅផ្ញេីនៅមន្ទីពេទ្យកុម៉ារជាតិទាំងយប់ ដោយឈ្មោះធឿន ថៃ ហៅរាជ ភេទប្រុស និង  ឈ្មោះ ចាន់ ពន្លឺ ភេទប្រុសជាអ្នកយកមក លក់អោយឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវដោយផ្ញើរតាមឡានតាក់សុី និងពេលខ្លះឈ្មោះធឿន ថៃ ហៅរាជភេទប្រុសជិះម៉ូតូដែលពួកខ្លួនធ្វើសកម្មភាពបានយកមកលក់ដល់ផ្ទះរបស់ឈ្មោះអេម សំអាន ហៅទុយ ហៅឪភេទប្រុស។

​លុះដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ ២០២២ វេលា​ម៉ោង​១៤ និង​៣០​នាទី​ដោយ​មាន​ការអនុញ្ញាត​ពី ឯកឧត្តម លា​វ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល និង​មាន​ការចង្អុលបង្ហាញ ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​អោយ​លោក ឧត្តមសេនីយ៍ត្រី សោម សីហា​ក់ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​កណ្តាល ដឹកនាំ​កំលាំង​នគរបាល​ការិយាល័យ​កំរិតធ្ងន់​ខេត្ត​កណ្តាល សហការ​ជាមួយ​កំលាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ និង​សហការ ជាមួយ​កំលាំង អធិការដ្ឋាន​នគរបាល​ស្រុក​ប​សែត ខេត្ត​កំពង់ស្ពឺ និង​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល ស្រុក​សំរោង ខេត្តតាកែវ ធ្វើ​ការងាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ​អេម សំអាន ហៅ​អេម ហៅ​ទុយ ហៅ​ឪ ភេទ​ប្រុស​ពាក់ព័ន្ធ​ករណី ទទួលផល​ចោរកម្ម យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​សាកសួរ​។​

​នៅ​ចំ​មុខ​សមត្ថកិច្ច​ឈ្មោះ​អេម សំអាន ហៅ​អេម ហៅ​ទុយ ហៅ​ឪ ភេទ​ប្រុស បាន​ឆ្លើយ​សារភាពថា​៖ ខ្លួន​បាន​ទទួល​ទិញ​ម៉ូតូ ពី​ក្រុម​ចោរ​ដែរ​ធ្វើ​សកម្មភាព បាន​ចំនួន​៣០​គ្រឿង ប្រភេទ​ម៉ូតូ​ម៉ាក់​សេ​១២៥​ទាំងអស់ ពេល​ដែល​ទទួល​ទិញ​ម៉ូតូ គឺ​ទំនាក់ទំនង​គ្នា​តាមរយះ​លេខ​ទូ​សព្ទ​ដៃ មិន​ដែរ​ជួប​គ្នា​ទេ ម៉ូតូ​ដែរ​ទិញ​បាន​នោះ គឺ​ផ្ញើ​តាម​រថយន្ត​រត់​តាក់ស៉ី​នៅ​បេនឡាន​ផ្សា​ដើ​មគរ រាជ​នា​ធី​ភ្នំពេញ ផ្ញើ​មក​អោយ​ដាក់​នៅ​មុខ​ផ្ទះ​(​ចំណែក​ប្រាក់​ថ្លៃ​ទី​ញ​ម៉ូតូ​ផ្ញើរ​តាម​ធនាគារ​វី​ង​) រួច​បាន​លក់​បន្ត​អោយទៅ​ឈ្មោះ មូល បុន​ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ហង់​ហេង ឃ៉ំ​បឹង​ត្រា​ញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ​។

​បន្ទាប់ពី​សាកសួរ​រួច ជនសង្ស័យ រួម​ទាំង​វត្ថុតាង ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ស្រុក​កៀនស្វាយ ដើម្បី​ចាត់កា​ត​និតិ​វី​ធី ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com