ទាន់ហេតុការណ៍
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីពិធី "ជួបជុំអាហារសាមគ្គីយុវជនសារព័ត៌មាន និងប្រគល់ពានរង្វាន់អ្នកកាសែតឆ្នើម២០២២"=>អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋងាយរងគ្រោះចំនួន១៤១គ្រួសារ ក្នុងឃុំកក់ ស្រុកពញាក្រែក=>ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល ប្រកាសផ្ដល់ស្ពាន ១ ខ្សែជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំលើកដែកស្រុកកោះធំ ខេត្តកណ្ដាល=>ប្រជាពលរដ្ឋប្រមាណជាង ៥ពាន់នាក់ នៅស្រុកកៀនស្វាយ  ខេត្តកណ្ដាល ទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី=>ក្រសួងព័ត៌មាន នឹងជ្រើស រើសអ្នកស្ម័គ្រចិត្តថតរូបជាច្រើននាក់ ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ី-អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣=>ឯកឧត្តម ខៀវ កាញារីទ្ធ ក្រើនរម្លឹកមន្ត្រីមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ឱ្យបន្តពង្រឹងសាមគ្គីសហការគ្នាបំពេញការងារឱ្យកាន់តែល្អថែមទៀត=>គ.ជ.ប បង្ហាញលទ្ធផលផ្លូវ ការនៃអាសនៈក្រុមប្រឹក្សាឃុំ- សង្កាត់អាណត្តិទី៥ ខណៈការប្រកាសសាធារណៈនឹងធ្វើនៅថ្ងៃទី២៦មិថុនា=>មន្ទីររៀបចំដែនដី នគររូបនីយកម្មនឹង សំណង់បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចនួន៥ភូមិចូលរួមសហការជាមួយក្រុមការងារចុះវាស់វែងដីធ្លី...=>ឯកឧត្តម លី វ៉ាន់ហុង និងឯកឧត្តម ផុស សុវណ្ណ អញ្ជើញបិទវគ្គបណ្តុះបណ្តាលចាងហ្វាងការផ្សាយជាង៣០នាក់ របស់សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ=>ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញបើកវគ្គបណ្តុះបណ្តាលចាងហ្វាងការផ្សាយជាង៣០នាក់ របស់សមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ
0

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា-វៀតណាម គ្រោងបើកច្រកអន្តរជាតិនៅត្រង់តំបន់កោះថ្ម X16 ស្ថិតក្នុងខេត្តត្បូងឃ្មុំ

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា-វៀតណាម គ្រោងបើកច្រកអន្តរជាតិនៅត្រង់តំបន់កោះថ្ម X16 ស្ថិតក្នុងខេត្តត្បូងឃ្មុំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងវៀតណាមគ្រោងនឹងបើកច្រកអន្តរជាតិនៅត្រង់កំបន់កោះថ្ម X16 ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ មួយបន្ថែមទៀត ដែលច្រកអន្ដរជាតិនេះ នឹងផ្តល់ប្រយោជន៍បានច្រើនដល់ប្រទេសទាំងពីរ។ ការគូសបញ្ជាក់របស់សម្ដេចតេជោនេះ ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ផាម មិញជិញ នាយករដ្ឋមន្ត្រី វៀតណាម អញ្ជើញជាអធិបតី ខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំ និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាមមានគម្រោងថាថ្ងៃក្រោយនៅមានពេលវេលាសមស្រប យើងអាចបើកច្រកនេះទៅជាច្រកអន្តរជាតិមួយ។ យើងត្រូវបំពេញកិច្ចការការងារមួយចំនួនទាក់ទិននឹងការកសាង និងនីតិវិធីដើម្បីឈានទៅបើកច្រកព្រំដែន ឱ្យទៅជាច្រកព្រំដែនអន្តរជាតិ”។ សម្តេចតេជោបានលើកឡើងថា បើសិនបើកច្រកព្រំដែនអន្តរជាតិនេះ នឹងធ្វើឱ្យកម្ពុជា- វៀតណាម ធ្វើទំនាក់ទំនងគ្នាកាន់តែជិតស្និទជាមួយច្រកពាណិជ្ជកម្ម ដែលប្រទេសទាំងពីរ មានការរីកចម្រើនខ្លាំង។ សម្តេចតេជោបានអរគុណដល់ប្រជាជនវៀតណាមដែលបានជួយដល់ប្រជាជនកម្ពុជា ពិសេសនៅពេលដែលសម្ដេចបានរត់ទៅចូលក្នុងទឹកដីវៀតណាម។

សម្តេចតេជោបានថ្លែងបញ្ជាក់ថា “យើងមិនអាចភ្លេចពាក្យបុរាណខ្មែរថា ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក។ នេះហើយបញ្ហាដែលយើងមិនអាចបំភ្លេចបាននូវគុណបំណាច់ដែលវៀតណាមធ្វើដាក់កម្ពុជា”។

គួររម្លឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះគឺជាខួបគម្រប់៤៥ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់របស់ខ្មែរក្រហម។ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។ ដោយផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ដើម្បីរម្លឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន និងដើម្បីគាស់រំលើងឱ្យឃើញនូវវីរភាពរបស់កុលបុត្រខ្មែរក្នុងការតស៊ូដើម្បីជាតិ និងប្រជាជនសម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយនោះ នៅឆ្នាំ២០១៧ ដែលជាខួប ៤០ឆ្នាំនៃការចេញតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិត បានធ្វើដំណើររួមគ្នាទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូនោះ។ ចាប់តាំងពីឆ្នាំ២០១៧នោះមក ក្រសួងការពារជាតិ ក៏បានទទួលភារកិច្ចរៀបចំប្រារព្ធពិធីមួយនេះជារៀងរាល់ឆ្នាំ។ បន្ថែមពីលើនោះទៀត ក៏មានការរៀបចំសាងសង់នូវសំណង់នានា នៅលើតំបន់ប្រវត្តិសាស្ត្រមួយនេះផងដែរ ដើម្បីតម្កល់ទុកជាមរតកដល់មនុស្សជំនាន់ក្រោយ៕ 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com