ទាន់ហេតុការណ៍
វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី=>សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...
0

អ្នកចូលរួមជាង៣ពាន់នាក់ បានរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិដើម្បីអបអរ ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចម៉ែ

អ្នកចូលរួមជាង៣ពាន់នាក់ បានរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិដើម្បីអបអរ ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចម៉ែ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២–អ្នករត់ប្រណាំងចំនួន ៣ ៦២១ នាក់ បានបង្ហាញក្តីរីករាយ ក្នុងការចូលរួមរត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ នៅព្រឹកព្រលឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅមុខព្រះមរមរាជវាំង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើន ព្រះជន្ម សម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

ថ្លែងក្នុងឱកាសបើកទិវារត់ប្រណាំងនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ថ្ងៃនេះទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិបានដំណើរការឡើងវិញ ក្រោយពីបានខកខាន រយៈពេល២ឆ្នាំ ដោយ សារវិបត្តិជំងឺកូវីដ-១៩។ ឯកឧត្តមបណ្ឌិតបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានបងប្អូនប្រជាពលរដ្ឋ និងកីឡាករ កីឡាការិនីជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមគាំទ្រចលនាកីឡាយ៉ាងច្រើនកុះករ នាពេលនេះ។ «សូមចូលរួមរត់ប្រណាំង ដើម្បីថ្វាយព្រះពរ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង និងរត់ដើម្បីមនុស្សធម៌ រត់ដើម្បីទីក្រុងស្អាត រត់ដើម្បីសុខភាព និងរត់ដើម្បី ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»។នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ថោង ខុន។

ឯកឧត្តមបណ្ឌិត ថោង ខុន គូសបញ្ជាក់ទៀតថា ទិវារត់ប្រណាំងខួបលើកទី១០ឆ្នាំ ព្រឹក នេះមានអ្នកចូលរួមតំសរុប ៣ ៦២១ នាក់ ក្នុងនោះកីឡាករ កីឡាការិនីជាតិ ៣ ២៣៦ នាក់ និងបរទេសចំនួន ៣៨៥នាក់ ភាគច្រើនជាជនបរទេសនៅកម្ពុជា និងចំនួនអ្នកចូលរួមប្រមាណ ១០ភាគរយ មកពីក្រៅប្រទេស។ «ដើម្បីសុវត្ថិភាព ប្រកបដោយភាពសប្បាយរីករាយ សូមកីឡាករ-កីឡាការិនីទាំងអស់ស្តាប់ការណែនាំ បច្ចេកទេស និងកុំរត់ប្រជែងគ្នា ខ្ទាស់ជើងគ្នា ឬ រត់ហួសពីកម្លាំងសុខភាពខ្លួន ពីព្រោះនេះជាទិវារត់ប្រណាំង ដើម្បីសុខភាព មិត្តភាព សាមគ្គីភាពតែប៉ុណ្ណោះ មិនមែនរត់ប្រណាំងដណ្ដើមឧត្ដមភាពបច្ចេកទេស ឬ ពានរង្វាន់ នោះទេ»។

គួរបញ្ជាក់ថា ជ័យលាភីរត់២១គីឡូម៉ែត្រ ផ្នែកនារី រួមមាន៖ ចំណាត់ថ្នាក់លេខ១ កីឡាការិនីជប៉ុន OTA Natsuko លេខ២ កីឡាការិនីចិន Lee Yin Ling និងលេខ៣ កីឡការិនីជប៉ុន Fukunari Mizuki។ ២១គីឡូម៉ែត្រផ្នែកបុរស កីឡាករកម្ពុជា វ៉ាន់ ភារ៉ា លេខ២ កីឡាករកម្ពុជា ម៉ា វីរ៉ូ និងលេខ៣ កីឡាករជប៉ុន OTA Yugo។ វិញ្ញាសា១០គីឡូម៉ែត្រ ផ្នែកនារីបានទៅលើកីឡាការិនីកម្ពុជាទាំងអស់ លេខ១ កីឡាការិនី ថន សុម៉ាវត្តី លេខ២ កីឡាការិនី អួន ច័ន្ទភត្រា និងលេខ៣ អេង មុយងីម។ ជ័យលាភី១០គីឡូម៉ែត្រផ្នែកបុរស លេខ១ កីឡាករអេត្យូពី Ayal Andarge និងកីឡាករកម្ពុជា កាំង ធឿន និងកីឡាករ Ouk Rohit៕

Filed in: កីឡា

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com