ទាន់ហេតុការណ៍
(ព័ត៌មានលំអិត) ករណីអគ្គិភ័យឆាបឆេះដេប៉ូប្រេង  នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង=>មហាវិថីសហព័ន្ធរុស្ស៊ី គឺជាផ្លូវដ៏សំខាន់មួយ ដែលមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ឧស្សាហ៍ចេញចូល ដូច្នេះហើយទើបខាងបងៗសណ្តាប់ធ្នាប់ ខណ្ឌ ដែលមានព្រំប្រទល់នៅតាមបណ្តោយមហាវិថីនោះ គាត់រឹតបន្តឹងជាខ្លាំងពិសេស ពេលមានក្បួនរបស់ថ្នាក់ដឹកនាំកំពូលៗម្តងៗ=>បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅពន្ធនាគារ ក្រោមបទកាត់រូបរាងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ.=>កាន់ប្លែក​ បែកធ្លាយ​ ក្រុមការងារចុះជួយឃុំសំបុក ស្រុកចិត្របុរី បែរជា​មកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសមាជិកបក្សនៅ ភូមិ ត្រពាំងឈូក ឃុំឃឹម ស្រុកស្នួល ទៅវិញ​ តើមានគោលបំណងអ្វីឲ្យពិតប្រាកដ=>ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងតែបានមេខ្យល់ជម្លៀសឆ្លងដែនដោយខុសច្បាប់ស្ទើរតែរាល់ថ្ងៃ ហាក់បីដូចជាមិនមានការរំខានដល់អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ..=>លោក សាម៉េត សុផាត  បានធ្វើសេចក្តីជូនដំណឹងមួយច្បាប់ ផ្ញើទៅដល់លោក ទេពសុធារិទ្ធិ រស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យចូលមកទូទាត់បំណុលដែលបានខ្ចីគាត់ផង..=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានត្រៀមយុទ្ធសាស្រ្តដាំស្តារដើមឈើឡើងវីញនៅតំបន់ព្រៃរិចរិល របស់ក្រសួងបរិស្ថានដើម្បី ភាពបៃតង ចីរភាព និង ទប់ស្កាត់ភាពងាយរងនូវការច្រោះដោយទឹកភ្លៀង ដែលនឹងនាំទៅដល់ការបាត់បង់ទីទួល និងភ្នំ ...=>បងប្អូនក្រុមវាលទី២១ (ភូមិបាលខណ្ឌដង្កោ)​ ចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្រញូង ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ០១០ ក្បាលដី ត្រូវបានប្រគលជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
0

មិនធម្មតាទីតាំងល្បែងសុីសងប្រជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ជ្រកក្រោមឆ្នោតឡូតូស្ថិតក្នុងស្រុកស្អាងកំពុងពេញនិយម សមត្ថកិច្ចក្នុងមូលដ្ឋានមិនបង្រាបព្រោះជា…..?

មិនធម្មតាទីតាំងល្បែងសុីសងប្រជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៍ជ្រកក្រោមឆ្នោតឡូតូស្ថិតក្នុងស្រុកស្អាងកំពុងពេញនិយម សមត្ថកិច្ចក្នុងមូលដ្ឋានមិនបង្រាបព្រោះជា…..?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២

បើតាប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា៖
«សំឡេង»នៅក្នុងស្រុកស្អាងមានទីតាំងល្បែងសុីសងជាច្រើនកន្លែង បើកអោយអ្នកចូលទៅលេងរាងរាល់ថ្ងៃ មិនដែលឃើញមានអជ្ញាធមូលដ្ឋានចុះទៅបង្រ្កាបឬធ្វើការណែនាំនោះឡើយ។

(ប្រភពបន្ត)ជាក់ស្ដែង ដូចជានៅតាមបណ្តោយមាត់ទន្លេបាសាក់ត្រើយខាងកើតមានដូចជា
១.ឃុំស្វាយប្រទាល
២.ឃុំត្រើយស្លា
៣.ឃុំតាលុន ឃុំទាំងបីនេះពោរពេញទៅដោយល្បែងអនឡាញ និងនៅត្រើយខាងលិច
១.ឃុំព្រែកគយ នៅជិតរបង វត្តធនមន្ត
២.ឃុំទឹកវិល ខាងជើងស្ពានលេខ ១៨ ផ្លូវជាតិលេខ ២១ ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពបានបន្តទៀតថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ»។

ដូចនេះប្រជាពលរដ្ឋសូមសំណូមពរនឹងជឿជាក់លើលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការដ្ឋាននគបាលស្រុកស្អាងនឹងលោកឧបត្ថមសេណីទោ ឈឿន សុចិត្ត ឯកឧត្ដម គង់ សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាចាត់កម្លាំងជម្នាញអោយចុះបង្ក្រាបនូវទីតាំងបើកល្បែងសុីសង ក្នុងភូមិឃុំខាងលើនេះផងទានដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច ផង ៕

សូមរំលឹកផងដែរថាទីតាំងល្បែងខាងលើនេះ អង្គភាពយើងខ្ញុំធ្លាប់បានរាយការណ៍ជូនលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការដ្ឋាននគបាលស្រុកស្អាង តាមរយះតេឡេក្រាម លោកចូលមើលហើយតែមិនបានតបអ្វីទាំងអស់។

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់ម្ចាស់ទីតាំងនឹងសមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com