ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី=>សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..
0

អាវុធហត្ថរាជធានីភ្នំពេញ រៀបចំកម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២២…!

អាវុធហត្ថរាជធានីភ្នំពេញ រៀបចំកម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២២…!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២២ ក្រោមអធិបតី លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី នាយ នាយរង ជាក្រុមកីឡាករ សរុបជាង១០០នាក់ ស្មើនឹង៦ក្រុម បែងចែកជា២ពូល គឺពូល A និងពូលB។

ក្នុងឱកាសនោះ លោកវរសេនីយឯក សៀ ទីន បានថ្លែងនូវមតិសំណេះសំណាល លើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ឱ្យខិតខំប្រឹងប្រែង និងមានសាមគ្គីជាក្រុមដើម្បីទទួលបាននូវជោគជ័យ។

លោកថ្លែងឲ្យដឹងទៀតថា ការប្រកួតកីឡាបាល់ទាត់នៅថ្ងៃនេះ មានគោលបំណង៣ធំៗក្នុងនោះគឺ ៖
១, បង្កើនសាមគ្គីភាព មិត្តភាព ។
២, ផ្លាស់ប្តូរបរិយាកាសការងារ និងបំផុសសកម្មភាពអប់រំកាយ និងកីឡាក្នុងអង្គភាព។
៣,ពង្រឹងកាយសម្បទា បំផុសស្មារតី ស្រឡាញ់ ចូលចិត្តលេងកីឡាដើម្បីសុខភាព និងលើកស្ទួយគាំទ្រ វិស័យកីឡា ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជលើផ្ទៃប្រទេស។

ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកបានចូលរួមឧបត្ថម្ភមានដូចជា ៖
១, ក្រុមហ៊ុន CKSB EXPORT CO.,LTD ដែលបានឧបត្ថម្ភថវិកាចំនួន ១១២៥ដុល្លារ
២, ក្រុមហ៊ុន LPS Cambodia CO., LTD ដែលបានឧបត្ថម្ភឈុតកីឡាសម្រាប់កីឡាបាល់ទះ និងបាល់ទាត់ចំនួន១១០ឈុត។
៣, ក្លឹបបាល់ទាត់ Friendly Sport Club ដែលបានឧបត្ថម្ភទីតាំងប្រកួត និងអាជ្ញាកណ្តាលសម្រាប់កម្មវិធី។

ក្រោយចប់ការប្រកួត លោកវរសេនីយ៍ឯក សៀ ទីន បានប្រគល់ពានរង្វាន់ជូនដល់ក្រុមដែលទទួលបានជ័យលាភីផ្តាច់ព្រ័ត្រទាំង៣ក្រុម ដោយចំណាត់លេខ១ ទទួលបានពានមាស១ និងទឹកប្រាក់ចំនួន២លានរៀល, ចំណាត់ថ្នាក់លេខ២ ទទួលបានទង់ជ័យលាភីមួយ និងទឹកប្រាក់ចំនួន១លាន ៥សែនរៀល, ចំណាត់ថ្នាក់លេខ៣ ទទួលបានទង់ជ័យលាភីមួយ និងទឹកប្រាក់ចំនួន១លានរៀល ព្រមទាំងបានថតរូបអនុស្សាវរីយ៍ ក្រោមបរិយាកាស សប្បាយរីករាយបំផុត៕

Filed in: កីឡា

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com