ទាន់ហេតុការណ៍
ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី=>សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤
0

អភិបាល ខេត្តកណ្ដាល ជំរុញអាជ្ញាធរមូលដ្ឋាន បំផុសអោយប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងដូសទី៥ អោយបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពសាំក្នុងសហគមន៍

អភិបាល ខេត្តកណ្ដាល ជំរុញអាជ្ញាធរមូលដ្ឋាន បំផុសអោយប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងដូសទី៥ អោយបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពសាំក្នុងសហគមន៍

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ខណ: ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែឧសភា ដែលប្រារព្វធ្វើឡើង នៅសាលាខេត្ត កាលពីថ្ងៃទី៩មិថុនានេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជំរុញ អាជ្ញាធរមូលដ្ឋាន ក្រុងស្រុក បំផុសអោយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកជួរមុខ ទាំងផ្នែករដ្ឋ និងផ្នែកឯកជន និងប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងដូសទី៥ អោយបានគ្រប់ៗគ្នា នៅតាមបណ្តា មន្ទីរពេទ្យបង្អែក និងតាមបណ្តាមណ្ឌលសុខភាព ឃុំសង្កាត់ជាង ១០០កន្លែង ដើម្បីពង្រឹងភាពស៊ាំ ការពារមេរោគកូវីដ១៩ នៅក្នុងសហគមន៍។

គួរបញ្ជាក់ថា៖ តាមរបាយការណ៍វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរ សុខាភិបាលខេត្ត បញ្ជាក់ថា៖ បច្ចុប្បន្នទូទាំង ខេត្តកណ្តាល បានចាក់ដូសទី២ បានលើស១០០% ​ហើយសម្រាប់ដូសទី៣ ​ចាក់បានប្រមាណជាង ៨៩ម៉ឺននាក់ ស្មើនឹងជាង ៨៣% នៃចំនួនគោលដៅ ត្រូវចាក់សរុប​។ ដោយឡែកដូសទី៤ ចាក់ប្រមាណ ជាង១៨.៥៤% នៃចំនួនគោលដៅសរុប ហើយសម្រាប់ការ​ចាក់​ដូសទី២ ដូសទី៣ និងដូសទី៤ បច្ចុប្បន្ន មន្ទីរសុខាភិបាល​ បាននិងកំពុង ​ជម្រុញការចុះចាក់ នៅ​តាម​បណ្តាមន្ទីរពេទ្យបង្អែក ​និងមណ្ឌលសុខភាពប្រមាណជាង ១០០កន្លែង ហើយក្រៅពីនេះ​ក៏មាន​ ក្រុមពេទ្យកំពុង ចុះចាក់នៅតាមខ្នងផ្ទះ​ តាមសាលារៀន ​តាមទីផ្សារ តាមរោងចក្រ និងតាមទី​ប្រជុំជន នានា​ទៀតផង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត បានណែនាំដល់ រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តពង្រឹង ការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់ មាន សុវត្តិភាព ដើម្បីភាពសុខសាន្ត របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ពិសេសណែនាំដល់ បណ្តាមន្ទីរពាក់ព័ន្ធ មួយចំនួន ត្រូវបន្ត ពង្រឹងកិច្ចការងារ របស់ខ្លួន អោយបានល្អប្រសើរ ដោយពន្លឿនការងារដីធ្លី ការងារកសិកម្ម ដើម្បីផលប្រយោជន៍រួម ពិសេស ផលប្រយោជន៍ របស់ប្រជាពលរដ្ឋយើង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com