ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា!=>(ព័ត៌មានលំអិត) ករណីអគ្គិភ័យឆាបឆេះដេប៉ូប្រេង  នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង=>មហាវិថីសហព័ន្ធរុស្ស៊ី គឺជាផ្លូវដ៏សំខាន់មួយ ដែលមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ឧស្សាហ៍ចេញចូល ដូច្នេះហើយទើបខាងបងៗសណ្តាប់ធ្នាប់ ខណ្ឌ ដែលមានព្រំប្រទល់នៅតាមបណ្តោយមហាវិថីនោះ គាត់រឹតបន្តឹងជាខ្លាំងពិសេស ពេលមានក្បួនរបស់ថ្នាក់ដឹកនាំកំពូលៗម្តងៗ=>បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅពន្ធនាគារ ក្រោមបទកាត់រូបរាងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ.=>កាន់ប្លែក​ បែកធ្លាយ​ ក្រុមការងារចុះជួយឃុំសំបុក ស្រុកចិត្របុរី បែរជា​មកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសមាជិកបក្សនៅ ភូមិ ត្រពាំងឈូក ឃុំឃឹម ស្រុកស្នួល ទៅវិញ​ តើមានគោលបំណងអ្វីឲ្យពិតប្រាកដ=>ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងតែបានមេខ្យល់ជម្លៀសឆ្លងដែនដោយខុសច្បាប់ស្ទើរតែរាល់ថ្ងៃ ហាក់បីដូចជាមិនមានការរំខានដល់អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ..=>លោក សាម៉េត សុផាត  បានធ្វើសេចក្តីជូនដំណឹងមួយច្បាប់ ផ្ញើទៅដល់លោក ទេពសុធារិទ្ធិ រស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យចូលមកទូទាត់បំណុលដែលបានខ្ចីគាត់ផង..=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានត្រៀមយុទ្ធសាស្រ្តដាំស្តារដើមឈើឡើងវីញនៅតំបន់ព្រៃរិចរិល របស់ក្រសួងបរិស្ថានដើម្បី ភាពបៃតង ចីរភាព និង ទប់ស្កាត់ភាពងាយរងនូវការច្រោះដោយទឹកភ្លៀង ដែលនឹងនាំទៅដល់ការបាត់បង់ទីទួល និងភ្នំ ...=>បងប្អូនក្រុមវាលទី២១ (ភូមិបាលខណ្ឌដង្កោ)​ ចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្រញូង ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
0

សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺមានតម្រូវការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសប្រមាណ១៥០តោន

សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺមានតម្រូវការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសប្រមាណ១៥០តោន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

គិតចាប់ពីដើមឆ្នាំ២០២២មកដល់បច្ចុប្បន្ននេះ ស្ករត្នោតប្រភេទ ម្សៅរបស់សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺមានតម្រូវការ នាំចេញទៅកាន់ទីផ្សារក្រៅ ប្រទេសប្រមាណ១៥០តោនហើយ ដោយសារតែមានការជឿទុកចិត្តពីអតិថិជនទាំងគុណភាពនិងតម្លៃ ជាពិសេសដោយសារជាស្ករត្នោតដែលបាន ទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ដ្រ(GI) ។

លោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ បានមានប្រសាសន៍ថា កាលពីចុងឆ្នាំ២០២១ ភាគីឥណ្ឌាបានចរចាទិញស្ករត្នោតកំពង់ស្ពឺប្រមាណ១០០តោន និងកាលពីដើមឆ្នាំ២០២២ រុស្ស៊ីបានចរចាទិញស្ករត្នោតពីកម្ពុជាប្រមាណ៥០តោន ប៉ុន្តែដោយសារសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើឱ្យដំណើរការនាំចេញទៅកាន់ប្រទេសទាំងពីរនេះត្រូវបានផ្អាកទៅវិញ តែទោះជាយ៉ាងនេះក្តី មកទល់ពេលនេះសមាគមក៏ទទួលបានការបញ្ជាទិញពីទីផ្សារនៅតាមបណ្តាប្រទេសមួយចំនួន ដែលជាស្ករត្នោតប្រភេទម្សៅជាង១៥០តោនហើយ គឺភាគច្រើននាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប បារាំង អាល្លឺម៉ង់ កាណាដា បារាំង ចិន កូរ៉េ ជាដើម ។

លោកបានបន្តថា បច្ចុប្បន្ននេះសមាគមផលិតស្ករត្នោតម្សៅដែលជាស្ករសម្រាប់នាំចេញ បានប្រមាណជិត៦០តោនតែប៉ុណ្ណោះ ដោយសារឆ្នាំនេះ ភ្លៀងធ្លាក់តាំងពីដើមឆ្នាំ ដែលធ្វើប៉ះពាល់ដល់ដំណើរការផលិត ស្ករត្នោត តែទោះជាយ៉ាងណាក៏សមាគមព្យាយាមផលិតឱ្យបានដល់១០០តោន នៅពេលខាងមុខនេះដែរ ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃការនាំចេញនេះ ។

« សម្រាប់ឆ្នាំ២០២២នេះបរិមាណតម្រូវការមានខ្ពស់ ដែលមកទល់ពេលនេះមានតម្រូវការ១៥០តោនហើយ ដោយមិនបានរាប់ពីក្រុមហ៊ុនដែលគ្រោងនឹងនាំទៅប្រទេសរុស្ស៊ីនិងឥណ្ឌានោះទេ ដោយសារតែនៅឥណ្ឌានិងរុស្ស៊ីគឺបានស្ងាត់ទៅវិញ បន្ទាប់ពីមានសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីកើតឡើងនោះ ប៉ុន្តែទីផ្សារផ្សេងៗក្រៅពី២ប្រទេសនេះ គឺបច្ចុប្បន្ននេះសរុបជាង១៥០តោន ដែលក្រុមហ៊ុនពីប្រទេសយើងនាំចេញទៅស្រុកក្រៅជាពិសេសគឺសហគមន៍អឺរ៉ុប ប៉ុន្តែនៅក្នុងឆ្នាំនេះគឺយើងមានបញ្ហាប្រឈមខ្លាំងគឺអាកាសធាតុនេះឯង គឺភ្លៀងច្រើនតាំងពីខែមីនាមកម្ល៉េះ ដែលធ្វើឱ្យប៉ះពាល់ដល់ការផលិត ស្ករត្នោត ហើយភ្លៀងជាប់ៗគ្នាកសិករឡើងត្នោតគឺឡើងមិនកើត មានខ្យល់ខ្លាំង ហើយបើមិនឡើងជាប់គ្នាពីរទៅបីថ្ងៃហើយនោះ គឺទឹកត្នោតលែងចេញ ចេញតិចៗ ហើយអ្នកខ្លះក៏ធុញនឹងអាកាសធាតុ ក៏មិនបានធ្វើបន្តទៀតដែរ »។

លោកបានបន្តទៀតថា ដើម្បីឆ្លើយនឹងតម្រូវការកើនឡើងនៅឆ្នាំនេះ សមាគមបានពង្រីកការផលិតរបស់ខ្លួន ជាពិសេសជំរុញឱ្យអ្នកពាក់ព័ន្ធផលិតស្ករម្សៅសម្រាប់នាំចេញឱ្យបានច្រើនជាងស្ករសាច់ តាមរយៈការបង្កើនចំនួនអ្នកផលិត(អ្នកឡើងត្នោត)ឱ្យបានច្រើនជាងមុន ។ ទន្ទឹមនឹងតម្រូវការកើនឡើងនេះ តម្លៃស្ករត្នោតកំពង់ស្ពឺក៏មានការកើនឡើងជាងឆ្នាំមុនផងដែរ ដែលស្ករត្នោត ប្រភេទម្សៅឆ្នាំនេះអាចលក់បានពី៧០០០រៀលទៅ៧១០០រៀលក្នុងមួយគីឡូក្រាម កើនឡើងជាងមុនបន្តិច ដោយឆ្នាំមុនមានតម្លៃ៦៨០០រៀលក្នុងមួយគីឡូក្រាម ចំណែកស្ករសាច់មានតម្លៃ៦៥០០រៀល ខណៈឆ្នាំមុនៗលក់បានត្រឹមតម្លៃចន្លោះពី ៥០០០ទៅ៥៥០០រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ស្ករត្នោតកំពង់ស្ពឺត្រូវបានចុះឈ្មោះជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅកម្ពុជាតាំងពីឆ្នាំ២០១០ដំណាលគ្នាជាមួយម្រេចកំពតដែលជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដំបូងគេបំផុតដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ។ ក្រោយមកទៀត ស្ករត្នោតកំពង់ស្ពឺត្រូវបានចុះឈ្មោះជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅប្រទេសថៃ វៀតណាម នៅឆ្នាំ២០១៩ នៅក្នុងសហភាពអឺរ៉ុប ដែលទទួលបានការការពារយ៉ាងពេញទំហឹងប្រឆាំងនឹងការប្រើប្រាស់មិនត្រឹមត្រូវ ទំនិញក្លែងក្លាយ ឬការដកហូតឈ្មោះរបស់ខ្លួនមកវិញ ដើម្បីធានាដល់អ្នកប្រើប្រាស់ឱ្យគាត់អាចរីករាយនឹងស្ករត្នោតកំពង់ស្ពឺពិតប្រាកដ ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com