ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី=>សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...
0

អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រីរាជការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដូ​ស​ទី ៥

អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រីរាជការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដូ​ស​ទី ៥

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

កំពង់ចាម៖អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា នៅ​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ នេះ បាន​ដឹកនាំ​មន្ត្រីរាជការ​ក្នុង​ខេត្ត ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ទី​៥ ឬ​ដូ​ស​ជម្រុញ ធ្វើឡើង​នៅ​សាលាខេត្ត​កំពង់ចាម ។​

​សូម​អាន​ការជូនដំណឹងរ​របស់​រដ្ឋបាលខេត្ត​កំពង់ចាម ខាងក្រោម​នេះ ៖

​រដ្ឋបាលខេត្ត​កំពង់ចាម សូម​ជម្រាប​ជូនដំណឹង​ជូន​ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​រដ្ឋបាលខេត្ត មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង​-​ស្រុក និង​រដ្ឋបាល​ឃុំ​-​សង្កាត់ ព្រមទាំង​បុគ្គលិក​សុខាភិបាល​ជួរមុខ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម មេត្តា​ជ្រាបថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​
​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ក្រសួងសុខាភិបាល បន្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​៥ ដូ​ស​ជំរុញ​បន្ថែមទៀត ដើម្បី​បង្កើន​ភាពស៊ាំ នៅក្នុង​សហគមន៍​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ន​ជំងឺ​កូ​វីដ​-១៩ និង​ជាពិសេស ដើម្បី​បន្ត​នូវ​និរន្ត​ភាព​នៃ​ដំណើរការ​ជា​ប្រក្រតីភាព​នូវ​ការរស់នៅ រួមទាំង​សកម្មភាព​
​សេដ្ឋកិច្ច និង​សង្គមកិច្ច និង​ធានា​ការពារ​អាយុជីវិត​រប​ស់​ប្រជាជន ពី​ជំងឺ​មហា​ប្រល័យ​កូ​វីដ​-១៩​។​

អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ឯកឧត្តម លោកជំទាវ លោក លោកស្រី អញ្ជើញ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​៥ ដូ​ស​ជំរុញ ដោយ​ឥតគិតថ្លៃ បន្ទាប់ពី​បានទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​៤ ឬ​ដូ​ស​មូលដ្ឋាន រយៈពេល​០៣ (​បី​)​ខែ​ឡើង នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​, មន្ទីរពេទ្យបង្អែក​ស្រុក និង​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​លំនៅដ្ឋាន​របស់​បងប្អូន ចាប់ពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២២​នេះ​តទៅ​។​

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត​កំពង់ចាម សូម​ក្រើនរំលឹក បងប្អូន​ប្រជាជន​ទាំងអស់​ដែល​អញ្ជើញ​ទៅ​ទទួល​ការ​វ៉ាក់សាំង​កូ​វីដ​-១៩ ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ប្រកាន់ខ្ជាប់​នូវ​វិធានការ « ៣​ការពារ និង​៣​កុំ​» ព្រម​ជាមួយគ្នានេះ​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​
​មាតាបិតា និង​អាណាព្យាបាល​ដែលមាន​បុត្រ​ធីតា​អាយុ​ចាប់ពី ០៥​ឆ្នាំ​ឡើង សូម​មក​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​មូលដ្ឋាន ឬ​ដូ​ស​ជំរុញ​ដោយ​ស្ម័គ្រចិត្ត និង​ឥតគិតថ្លៃ នៅតាម​ទីតាំង​ដែល​រដ្ឋបាល​ខេត្តកំពង់ចាម​បានរៀបចំ ដើម្បី​បញ្ឈប់​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​៕​

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com