ទាន់ហេតុការណ៍
ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន វិទ្យាល័យក្រែក=>ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចូលជួបសម្តែងការគួរសម ប្រគល់អំណោយ និង ជូនពរ ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសចូលឆ្នាំថ្មី
0

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ្រ

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ្រ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

​កាលពីព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ​ប្រជា​មានិត​ចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ្រ និងមានការចូលរួមពីឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាប្រចាំព្រះរាជា ណាចក្រកម្ពុជា និងអភិបាលខេត្ត ដែលនៅជាប់នឹងសមុទ្រផងដែរ។​

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ពិធីបើក ការដ្ឋានសាងសង់រោងជាងជួសជុលនាវាផែសំចត និងស្ដារឃ្លង នៅមជ្ឈមណ្ឌល ទំនើបកម្ម មូលដ្ឋានសមុទ្រសម្រាប់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដើម្បីលើកកម្ពស់ កម្រិតវិស័យ ការពារជាតិក្នុងស្មារតីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការ កសាងសហគមន៍វាសនារួម ដែលជាគុណប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុង និងក្រៅតំបន់។​

ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានប្រសាសន៍ក្នុងការចូលរួមបើកការដ្ឋានដោយអបអរសាទរថា្នក់ដឹកនាំប្រទេសទាំងពីរដាក់ចេញនូវគ្រប់វិស័យទទួលបានផ្លែផ្កា ជំរុញទំនាក់ទំនងទ្វេភាគីជាបងប្អូនដែកថែប ជាដៃគូ យុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការដែកថែបរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ លើកស្ទួយ កងទ័ពជើងទឹកកម្ពុជា ការផ្តល់ជំនួយដល់កងទ័ពកម្ពុជា សំដៅពង្រឹងសមត្ថភាព លើវិស័យការពារជាតិ ដើម្បីបុព្វហេតុ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។​

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លងនៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្រនេះ ជាជំនួយឥតសំណងរបស់ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ប្រកបដោយប្រជាធិបតេយ្យបរិយាកាសសេរី តម្លាភាព មានភាពសុខសាន្តគ្មានអំពើហិង្សា គោរពអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវច្បាប់ នីតិវិធី និងបទបញ្ជា ទាំងឡាយរបស់ គណៈកម្មការជាតិរៀបចំការបោះឆ្នោត។

សម្តេចសេនាពិជ័យ ទៀ បាញ់ បន្តថា ខ្ញុំមានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីសំណង់ អគារជួសជុលនាវា ផែសំចត និងស្ដារឃ្លង ដែលបំពាក់ដោយឧបករណ៍ សម្ភារបច្ចេកទេសទំនើបសាងសង់រួចផ្ដល់ការងាយស្រួលដល់នាយ នាយរង និងពលនាវិកកងទ័ពជើងទឹកកាន់តែមានសមត្ថភាព ចំណេះដឹងប្រកបដោយជំនាញ បច្ចេកទេស វិជ្ជាជីវៈ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងអនាគតយូរអង្វែង រួមចំណែកយ៉ាងសំខាន់ក្នុងការការពារឯករាជ្យ សន្តិភាព អធិបតេយ្យបូរណភាពទឹកដី និងរាល់សមិទ្ធផលនៃសង្គមជាតិកាន់តែរឹងមាំ និងលើកតម្កើងកេរ្តិ៍ឈ្មោះកងយោពលខេមរភូមិន្ទនៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។​

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា តាមរយៈនយោបាយ ឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ចិន មានការវិវត្តឥតឈប់ឈរធ្វើឱ្យមានទំនាក់ទំនងមិត្ត ភាពជាប្រពៃណីកម្ពុជា-ចិន មានការរីកចម្រើនគួរឱ្យកត់សម្គាល់កិច្ចសហប្រតិបត្តិការយោធា ទាំងពីរ បានបន្តពង្រឹងពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់កិច្ច សហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដោយឈរលើគោលការណ៍ជឿជាក់ នឹងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកតាមរយៈថ្នាក់ដឹកនាំប្រទេសទាំងពីរមិត្តភាពជាប្រពៃណី និងជាប្រវត្តិសាស្រ្តដ៏យូរអង្វែងកម្ពុជា-ចិន គឺជាសម្បត្តិដ៏មានតម្លៃរួមរវាង ប្រជាជនយើងទាំងពីរកម្ពុជា-ចិនផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com