ទាន់ហេតុការណ៍
សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន វិទ្យាល័យក្រែក
0

ព្រៃ​ឡ​ង់ និង​ព្រៃ​ឈើក្នុងព្រៃព្រះរ​កា​រ ស្ថិតក្នុង​ភូមិសាស្ត្រខេត្ត​ព្រះវិហារ ត្រូវរលាយដោយសារស្នាដៃមេឈ្មួញដុះស្លែទាំងនេះមិនខាន បើអជ្ញាធមានសមត្ថកិច្ចនៅតែបណ្តែតបណ្តោយយ៉ាងនេះ..?(វគ្គ២)

ព្រៃ​ឡ​ង់ និង​ព្រៃ​ឈើក្នុងព្រៃព្រះរ​កា​រ ស្ថិតក្នុង​ភូមិសាស្ត្រខេត្ត​ព្រះវិហារ ត្រូវរលាយដោយសារស្នាដៃមេឈ្មួញដុះស្លែទាំងនេះមិនខាន បើអជ្ញាធមានសមត្ថកិច្ចនៅតែបណ្តែតបណ្តោយយ៉ាងនេះ..?(វគ្គ២)

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២២

ព្រះវិហារ ÷ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ ខេត្ត​ព្រះវិហារ​ បាន​បញ្ជាក់​ថា កាលពី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ​២០២២ មាន​រថយន្ត​យី​ឌុប ភ្លៅ៥ ពាក់​ស្លាក​លេខ ក្រចេះ​ 3A-0340 បាន​ដឹក​ជញ្ជួន​ឈើ ចេញពី​ខេត្ត​ព្រះវិហារ​ចូល​ដេប៉ូ នៅ​ភូមិ​តា​ឡែក ជិត​ស្នាក់ការ​បរិស្ថាន​ ខេត្ត​កំពង់ធំ គ្មាន​សមត្ថកិច្ច​ពាក់​ព័ន្ធណាហ៊ាន​ក្អក ឬបង្ក្រាប​នោះឡើយ។ ​ អង្គការសង្គម​ស៊ីវិល​ក៏ដូចជារប្រជា​សហគមន៍​ការពារព្រៃឈើ ដែល​បានបង្ហាញ​ភស្តុតាងជាច្រើនឱ្យដឹងថា ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡ​ង់ និង​ព្រៃ​ឈើក្នុងព្រៃព្រះរ​កា​រ ស្ថិតក្នុង​ភូមិសាស្ត្រខេត្ត​ព្រះវិហារ នៅតែ​រង​ការ កាប់​បំផ្លិចបំផ្លាញ​ជា​រៀងរាល់ថ្ងៃ ចំណែក​ប្រធាន​មន្ទីរ​ បរិស្ថាន​ខេត្ត​ ព្រះវិហារ និង​ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់ ខេត្ត​ព្រះវិហារវិញ បានរក្សា​ភាព​ស្ងៀមស្ងាត់​ ទើប​ពួក​ឈ្មួញ​មានឱកាសធ្វើ​អ្វីៗ បានតាម​តែអំពើ​ចិត្ត​ យ៉ាងអណាធិបតេយ្យបែបនេះ ។

​ហេតុអ្វី​បានជា​ឈ្មួញ​ឈើ​ឈ្មោះ សាក់ សិច និង​ឈ្មោះ គឹម ឡាយ នៅតែហ៊ានធ្វើសកម្មភាពគឃ្លើនដដែលៗ ក្នុង​ទឹកដី​ខេត្តព្រះវិហារ​ ផ្គើន​ទៅនឹង​បទបញ្ជារបស់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កន្លងមក​សម្ដេចធ្លាប់​ដាក់​បទបញ្ជា​ឲ្យ​នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​ផ្ទៃ​ប្រទេស ចាត់វិធានការ​ក្ដៅៗ ទៅលើ​មន្ត្រីក្រោមឱវាទ​ ចុះបង្ក្រាប ព្រៃឈើ​អោយ​ខាន់តែ​បានដូចភ្លៀងរលឹម។​

​ប្រភព​បាន​បន្តទៀតថា៖ ឈើ​ប្រណិតៗ​ ត្រូវបាន​ឈ្មោះ គឹម ឡាយ នាំ​មេ​ការសំខាន់ៗ​ មួយ​ក្រុម​រួម​មានដូចខាងក្រោម៖
១-ឈ្មោះ មីន
២-ឈ្មោះ ណឹត
៣-ឈ្មោះ វុ​ធ
៤-ឈ្មោះ ចែ ណា​ង
៥-យាយ ខេង
៦-ឈ្មោះ ថី
៧-តា រី​ន

បាននាំគ្នាកែនប្រជាពលរដ្ឋចូលព្រៃកាប់​ឈើ​ ក្នុងព្រៃ​ព្រះ​រកា​រ និង​ក្នុងព្រៃ​ឡង់​ យ៉ាងគំហុក រង្គះរង្គាលតែម្ដង ហើយ​ដឹក​ចេញ​តាម​ រទេះគោ រទេះក្របី មក​ដាក់​នៅ​ចំណុច​ ម្លូ​ព្រៃ ឬ​ពោធិ៍​ប្រមេ​រ រីឯ​បងៗ ពូៗមន្ត្រី​ជំនាញ​ និងអ្នកពាក់ពាក់​ពន្ធ័ វិញ សម្ងំ​ទទួល​លាភសក្ការៈ​ ឱ្យចឺនតែម្ដងជា​ថ្នូរ​មិន​បង្ក្រាប​។​

​មេ​ឈ្មួញកណ្ដាល​ម្នាក់ទៀត​ឈ្មោះ សាក់ សិច ដឹកនាំ​មេការ​មួយ​ក្រុម​ទៀត​រួមមាន ១-ឈ្មោះ​ឆើត
២-ឈ្មោះ ប្រុស
៣-ឈ្មោះ បុប្ផា
៤-ឈ្មោះ ទូ ។ល។ ចូល​កាប់​ឈើ ក្នុងស្រុក​ជ័យ​សែន​ ក្នុងតំបន់​ព្រៃ​ឡង់ ហើយ​ដឹក​ចេញ​មក​ចំណុច​ស្រែ​វាល​ មក​ស្តុប​ទុក នៅ​ក្រាំង​ដូង​ ស្ថិតក្នុងស្រុក​ត្បែងមានជ័យ​នៃខេត្ត​ព្រះវិហារ រួច​បានដឹក​បន្ត​ យកមក​ចែកចាយ​ នៅ​តាមដេប៉ូឈើ ឈ្មោះ ជិន គឹម អូន ក្នុង​ភូមិ​ តា​ឡែក ជិត​ស្នាក់ការ​បរិស្ថាន​ ខេត្ត​កំពង់ធំ ពួកមេឈ្មួញឈើ​ ដុះស្លែទាំង​ពី​រក្រុម​ខាងលើ​នេះ ត្រូវ បាន ឈ្មួញ ដឹក ជញ្ជូន​ស្ទើរតែ​រៀងរាល់ ថ្ងៃ និង តាម គ្រប់ មធ្យោបាយ ទៅ លក់ ឲ្យ​ដេប៉ូ​ផ្សេងៗ និង​លក់តាម​បណ្តារខេត្តផ្សេងៗទៀតទូទាំងប្រទេស យ៉ាង​រំ​ភើយ​ ។

​ប្រជាពលរដ្ឋ ក្នុងស្រុក​ជ័យ​សែន បាន​រិះគន់​ចំៗ ទៅលើ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ និងអ្នកពាក់ព័ន្ធថា៖ ពូកែណាស់ចាប់ បានតែ ឈ្មួញ​ឈើ រកស៊ី​តូចតាចតែប៉ុណ្ណោះ រីឯឈ្មួញ រកស៊ី ឈើ​ធំៗវិញ ដូច​ជា​មេឈ្មួញ ជិន គឹមអូន លោក សាក់ សិច និង លោក គឹម ឡាយ មិនដែល ចាប់ បាន​នោះ​ទេ ម្យ៉ាង​វិញ ទៀត ពួកមេឈ្មួញ​ៗ ដែលមានឈ្មោះដូចខាងលើនេះ បានដឹកជញ្ជូន​ ផលអនុផលព្រៃឈើ យកទៅ​លក់​បន្ត ក្នុង​ខេត្ត​នានា​ ក្នុងព្រះរាជាណាចក្រកម្ពុជា បានយ៉ាង​រលូន សុខ​ស្រួល​បំផុត សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តព្រះវិហារ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​កំពង់ធំទាំងមូល មិនហ៊ាន​ក្បែរ មិនហ៊ានក្អក ឬមិន មិហ៊ានប៉ះពាល់​នោះឡើយ សង្ស័យទទួលបានលាភសក្ការៈយ៉ាងក្រាស់ក្រែល ល្មមគួរសមដែរហើយមើលទៅ។

ជុំវិញនឹងបញ្ហាខាងលើនេះ ​ប្រជាពលរដ្ឋ រស់នៅ​ក្នុងស្រុក​ត្បែងមានជ័យ និង​ស្រុក​ជ័យ​សែន សូមអំពាវនាវ​ដល់​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​ផ្ទៃ​ប្រទេស និង​ជា​ប្រធានគណៈកម្មការ​ថ្នាក់​ជាតិ ទប់ស្កាត់​ បង្ក្រាប បទល្មើស​ធនធានធម្មជាតិ មេត្តា​បញ្ជា​មេ​ប៉េអឹម​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហា និង​លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានសូមចាត់មន្ត្រីជំនាញឱ្យចុះ​ទៅពិនិត្យ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​-ព្រៃឡង់ និង​ព្រៃ​ព្រះ​រកាផងទាន បើសិនជាបណ្ដែត បណ្ដោយតទៅទៀត ច្បាស់ជាព្រៃឈើដែលនៅ​សេសសល់​បន្តិចបន្តួច រង​ការកាប់​បំផ្លិចបំផ្លាញ​វិនាស​ហិនហោច ក្រោម​ស្នាដៃ​ឈ្មួញ​ល្បីៗដែល​បាន​រៀបរាប់​ខាងលើ​ជាក់ជាពុំខាន។

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់ម្ចាស់ទីតាំងនឹងសមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com