ទាន់ហេតុការណ៍
ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី=>សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!
0

លោកស្រី ណា ដាណា ជោគជ័យលើការដាំដំណាំស្វាយប៉មអូស្រ្តាលីដែលមានរសជាតិឆ្ងាញ់សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ

លោកស្រី ណា ដាណា ជោគជ័យលើការដាំដំណាំស្វាយប៉មអូស្រ្តាលីដែលមានរសជាតិឆ្ងាញ់សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

លោកស្រី ណា ដាណា កសិករខេត្តកំពង់ចាមជោគ ជ័យលើការដាំដំណាំស្វាយប៉មអូស្រ្តាលីដែលមានរស ជាតិឆ្ងាញ់សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ ខណៈដំណាំនេះ ងាយស្រួលដំានិងការថែទាំ និងទទួលបានប្រាក់ចំណូលច្រើន។

លោកស្រី ណា ដាណា ជាកសិករដាំដំណាំផ្លែស្វាយប៉មអូស្រ្តាលី នៅក្នុងខេត្តកំពង់ ចាមបានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានដាំផ្លែស្វាយប៉មអូស្រ្តាលី នេះ អស់រយ: ពេលជិត៤ឆ្នាំមកហើយសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី -ខេត្តផ្សេងៗផងដែរ ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។

លោកស្រីបានបន្ថែមថា ផ្លែស្វាយដែលលោកស្រីកំពុងដាំនេះ គឺជាដំណាំធម្មជាតិ មិនមានប្រើប្រាស់ជីគីមីអ្វីទេ ងាយស្រួលថែទាំ មិនប្រើ ប្រាស់កម្លាំងច្រើន ជាពិសេសស្វាយនេះពេលខ្ចីមានរសជាតិជូអែមសាច់ស្រួយ និងពេលទុំមានរសជាតិផ្អែមសាច់រឹង។

លោកស្រីបានអំពាវនាវ ទៅ ដល់ប្រជាពលរដ្ឋ ឱ្យជួយគាំទ្រផលិតផល បន្លែ ផ្លែឈើទាំងអស់ដែលកសិករខ្មែរ យើងដាំ ជាជាងបន្លែ ផ្លែឈើ ឬក៏ផលិតផលនាំចូលពីប្រទេសគេ ដោយសារតែបន្លែផ្លែឈើនៅក្នុងស្រុកនេះគឺមានរសជាតិផ្លែមឆ្ងាញ់ និងមិនមានប្រើប្រាស់ជីគីមី ដែលធ្វើឱ្យប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋឡើយ។

សំឡេង ៖“បងប្អូនប្រជាពល រដ្ឋជួយគាំទ្ររបស់ខ្មែរ ព្រោះយើងអត់មានប្រើជីប្រើអីទេ និយាយទៅអត់សោះតែម្ដង ណាមួយឱ្យគេជួយគាំទ្រផលិតផលខ្មែរយើងតែម្ដង អ្វីក៏ដោយមិនត្រឹមតែស្វាយនោះទេ ផលិតផលគ្រប់មុខ ដូចជាស្វាយចន្ទី បានមកថោក ស្វាយបានមកថោក ដល់ពេលអ៊ីចឹងចង់សំណូមពរដល់រដ្ឋាភិបាលឱ្យជួយគាំទ្រផលិតផលខ្មែរឱ្យមានទីផ្សារ ល្អជាងនឹងដើម្បីកសិករមានកម្លាំងដាំតទៅមុខទៀត“។

សូមបញ្ជាក់ថា ចម្ការលោក ស្រីណា ដាណា មានទីតាំងស្ថិតនៅ ឃុំព្រែកកុយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានចាប់យកការធ្វើកសិកម្មដាំផ្លែស្វាយប៉មអូស្រ្តាលីនេះ អស់រយៈពេលជិត៤ឆ្នាំមកហើយ លើផ្ទៃដី ១០ហិកតា ដែលមានលក់ស្វាយក្នុងតម្លៃបោះដុំ១គីឡូ ក្រាម៣៥០០រៀល និងលក់រាយ៥០០០រៀល៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com