ទាន់ហេតុការណ៍
វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី=>សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...
0

មេកាក្រុមហ៊ុន7មករាផារី ត្រូវបានប្រជាពលរដ្ឋជាង៩គ្រួសារថា៖ បានឈូសឆាយ កាយប្រឡាយ រំលោភបំពាន យកដីចំការរបស់ពួកគាត់ ប៉ុន្តែលោកអភិបាលស្រុកសន្និដ្ឋានថា ប្រជាជនទៅអាស្រ័យផលលើដីក្រុមហ៊ុនទៅវិញ..?

មេកាក្រុមហ៊ុន7មករាផារី  ត្រូវបានប្រជាពលរដ្ឋជាង៩គ្រួសារថា៖ បានឈូសឆាយ  កាយប្រឡាយ រំលោភបំពាន យកដីចំការរបស់ពួកគាត់  ប៉ុន្តែលោកអភិបាលស្រុកសន្និដ្ឋានថា  ប្រជាជនទៅអាស្រ័យផលលើដីក្រុមហ៊ុនទៅវិញ..?

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ចេញផ្សាយថ្ងៃទី០២ខែមិថុនាឆ្នាំ២០២២

ខេត្តរតនគិរី៖ប្រភពពីប្រជាសហគមន៍ជនជាតិកំណើតដើមភាគតិច ច្រាយប្រមាណជាង៩គ្រួសារសព្វថ្ងៃរស់នៅភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី បានអោយដឹងថា៖ពួកគាត់កំពុងប្រឈមនិងការបាត់បង់ដីចំការរបស់ពួកគាត់ខំកាប់ឆ្ការជម្រះស្មៅដាំស្រូវ និងដំណាំកសិកម្មផ្សេងៗសំរាប់អាស្រ័័យផលជារៀងរាល់ឆ្នាំរហូតមក ត្រូវបានក្រុមជនឆ្លៀតឪកាស ហៅថាកន្ទេលធំបន្លំដេកនាំគ្រឿងចក្រម៉ាក អេស្កាវ៉ាទ័រចូលឈូសឆាយកាយប្រឡាយបិទផ្លូវហាមឃាត់និងបញ្ឈប់ពួកគាត់មិនអោយចូលទៅអាស្រ័យផល ដូចជាការសំអាតដាំដុះ(ដំឡូងមុីជាដើម) ព្រោះដល់រដូវដាំដុះហើយនោះ។

ប្រជាពលរដ្ឋជនជាតិភាគតិចបន្តថា៖ពួកគាត់ជាង៩គ្រួសារទទូចស្នើសុំដល់ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេស ឯកឧត្ដមលោកជំទាវ លោក លោកស្រី ដែលមានភារកិច្ចនិងតួរនាទីគ្រប់គ្រងផ្នែកដីធ្លី មេតា្តចុះមកជួយអន្តរាគមន៍ តាមរយះនៃការផ្សព្វផ្សាយព័ត៌មាននេះចេញទៅ ។

ការជួបជុំទទូចស្នើសុំដល់អាជ្ញាធរនេះ ធ្វើឡើងនៅថ្ងៃទី០១.០៦.២០២២ វេលាម៉ោង១២.០០ថ្ងៃត្រង់ នៅលើដីចំការព្រៃសហគមន៍ពួកគាត់ផ្ទាល់តែម្តង ត្រង់ចំណុចខាងលិចដីចំការក្រុមហ៊ុន ៧មករាផារី ស្ថិតក្នុងភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្តូងមាស របស់ខេត្តរតនគិរី ។

ប្រជាសហគមន៍ជាងង៩គ្រួសារ កើតទុក្ខពុំសុខចិត្តនៅទង្វើរបស់បុគ្គលមួយចំនួនដែលអះអាងថា ជាមេកាអោយក្រុមហ៊ុន 7មករាផារី ឈ្មោះ ឃុម កាលពីថ្ងៃទី8 ខែ ឧសភាឆ្នាំ២០២២កន្លងទៅថ្មីៗនេះបាននាំគ្រឿងចក្រម៉ាក អេស្កាទ័រ ចំនួនពីបីគ្រឿងចូលឈូសកំទេចដំណាំដាំដុះផ្សេងៗនៅលើដីចំការពួកគាត់ខ្ទេចអស់គ្មានសល់ ដំណាំទាំងនោះរួមមាន៖ ស្វាយចន្ទី ដំឡូងមី ស្រូវ ជាដើម ដោយពុំមានប្រកាសជូនដំណឹងដល់ពួកគាត់ឡើយ។

ប្រជាពលរដ្ឋលើកឡើងទៀតថា៖
«សំឡេង»ពួកគាត់ ខណះកំពុងឈូសឆាយនោះមានទាំងប៉ូលិសប៉ុស្តិ៍ទៅយាមកាមឲ្យទៀត ហាមពួកគាត់ កុំឲ្យយកទូរស័ព្ទ ថត គ្រឿងចក្រនោះនិង យកទូរស័ព្ទពួកគាត់មកលុបរូបចោលហើយគំរាមពួកគាត់ដាក់គុកថែមទៀត។
សូមបញ្ជាក់ថាខាលើនេះគឺជាសំដីរបស់ប្រជាពលរដ្ឋ។

បើតាមកិច្ចសំភាសរបស់អ្នកយកព័ត៌មាន ជាមួយលោកអភិបាល ពាក់ព័ន្ធបញ្ហាដីខាងលើនេះ
«សំឡេង»លោក កង សារឿន អភិបាលស្រុកអណ្តូងមាស នៅថ្ងៃទី១ខែឧសភាឆ្នាំ២០២២នេះថា រឿងដីខាងលើនេះលោកដឹងតាំងពីលោកពុំទាន់មកកាន់ស្រុកអណ្តូងមាសម៉្លេះ ហើយលោកក៍មិនហ៊ានសន្និដ្ឋានថា ក្រុមហ៊ុនអ្នកខុសឬ ប្រជាជនអ្នកត្រូវនោះទេ ដោយសារកៀកថ្ងៃបោះឆ្នោតហើយ រងចាំបោះឆ្នោតហើយលោកនិងចាត់ចែងក្រុមការងារចុះទៅដោះស្រាយ។
ភាគច្រើនឮសូរថា
ប្រជាជនទៅធ្វើចំការលើដីក្រុមហ៊ុន។

បើតាម ខាងបច្ចេកវិទ្យាពិនិត្យលើកាមេរ៉ាUTM ដែលជាលទ្ធផលដីនេះស្ថិតក្នុងដែនជីវះចម្រុះដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថាន មិនស្ថិតលើដីក្រុមហ៊ុន 7មករាផារី នោះឡើយ។

ដូច្នេះបុគ្គលដែលតាំងខ្លួនជាមេកាក្រុមហ៊ុន ៧ មករាផារីនោះបាននាំគ្រឿងចក្រទៅឈូសឆាយគាស់រំលើងដើមឈើធំដូចរាបស្មើ ជាពិសេសឈូសរំលោភបំពានយកដីចំការវិលជុំរបស់បងប្អូនជនជាតិដើមភាគតិចប៉ះពាល់សតិអារម្មណ៍ពួកគាត់យ៉ាងខ្លាំងសឹងពេញឃុំញ៉ាងស្រុកអណ្តូងមាសទាំងមូលកៀកថ្ងៃបោះឆ្នោតផង សូមគណះបញ្ជាការឯកភាពខេត្តដែលដឹកនាំដោយ ឯ.ឧ ញ៉ែម សំអឿន មេត្តារកយុត្តិធម៌ជូនពួកគាត់ផង៕ រាយការណ៍ចេញពីភូមិតាំងជិ ឃុំញ៉ាង ស្រុក អណ្ដូងមាស ខេត្តរតនៈគិរី

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com