ទាន់ហេតុការណ៍
សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី=>សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...
0

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយក្បាលម៉ាសុីនក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្សប្រជាជនទូទាំងខេត្តត្បូងឃ្មុំ ជាង២០០០នាក់

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយក្បាលម៉ាសុីនក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្សប្រជាជនទូទាំងខេត្តត្បូងឃ្មុំ ជាង២០០០នាក់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ៖នៅព្រឹកថ្ងៃ ពុធ២កើត ខែជេស្ឋ ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានលើកឡើងថា សេចក្ដីសុខរបស់ប្រជាជន គឺជាសេចក្ដីសុខរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងន័យនេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មន្ត្រីបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តែងបានខិតខំប្រែងបម្រើប្រជាពលរដ្ឋទូទៅដោយស្មោះត្រង់ និងដោយគ្មានការរើសអើងបែងចែក ព្រមទាំងបានបើកទូលាយឲ្យមានការចូលរួមពីអង្គការ-សមាគមគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ សំដៅធ្វើយ៉ាងឲ្យប្រជាពលរដ្ឋបានរស់នៅដោយសុខសាន្ត និងមានជីវភាពសម្បូរសប្បាយរុងរឿង។

ឯកឧត្តមបណ្ឌិត បានអះអាងទៀតថា សមាសភាពជាសមាជិកបក្ស ជាអ្នកគាំទ្រ ឬជាប្រជាលពលរដ្ឋទូទៅ មិនមានអ្វីសំខាន់ឡើយ ពីព្រោះអ្វីសំខាន់ គឺការគាំទ្រ និងចូលរួមក្នុងបុព្វហេតុដឹកនាំដ៏ត្រឹមត្រូវ គឺការបម្រើ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ក្រោមធ្លុងមហាសាមគ្គីភាពជាតិ និងដំបូលនៃសុខសន្តិភាព។

មានប្រសាសន៍លើកឡើងបែបនេះក្នុងឳកាស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សខេត្ត ក្រុង-ស្រុក និងក្រុមសកម្មជនយុវជនគណបក្សឃុំ-សង្កាត់ សាខាមន្ទីរ-អង្គភាព វិទ្យាល័យ អនុវិទ្យាល័យ និងសកម្មជនយុវជនភូមិ នៅទូទាំងខេត្តត្បូងឃ្មុំ។

ពិធីនេះ ធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកគណៈកម្មាធិការយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិកាគណបក្សខេត្ត ឯកឧត្តម ហាក់ សុខមករា ប្រធានយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ព្រមទាំងសមាជិកសមជិកាក្រុមការងាយុវជនគណបក្ស ជាក្បាលម៉ាស៊ីនទូទាំងខេត្តត្បូងឃ្មុំ សរុបជាង២០០០នាក់។

ជាមួយគ្នានោះ ឯកត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍លើកឡើងបន្តថា ការចូលរួមរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយុវជន និងសកម្មជនយុវជនយ៉ាងច្រើនកុះករជាង២,០០០ នាក់ ដែលសុទ្ធសឹងជាក្បាលម៉ាស៊ីន នៃយន្តការយុវជនរបស់គណបក្សខេត្ត នាឱកាសនេះ គឺជាការបង្ហាញនូវកិត្យានុភាព ជំនឿជឿជាក់ និងកម្លាំងដ៏ស្វាហាប់របស់មហាគ្រួសារគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តត្បូងឃ្មុំ។

ឯកត្តមបណ្ឌិត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបឆន្ទៈលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារយុវជន និងសកម្មជនគណបក្សខេត្តត្បូងឃ្មុំ នៅក្នុងការបំពេញតួនាទី និងភារកិច្ច រហូតសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើនគួរទីមោទនៈ។

ឯកត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងទៀតថា លទ្ធផលនៃការបោះឆ្នោតនីមួយៗ គឺជាការបញ្ជាក់អំពីឥទ្ធិពលរបស់គណបក្ស និងការគោរពស្រឡាញ់ពិតប្រាកដរបស់ប្រជារាស្ត្រមកលើគណបក្សនយោបាយ ដោយហេតុថា ការបោះឆ្នោតដាច់ខាតត្រូវធ្វើឡើងដោយសម្ងាត់ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលពិតជាការឆ្លុះបញ្ចាំងនូវឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ។

ដូច្នេះការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ គឺជាការផ្តល់រង្វាន់ និងការគាំទ្រលើកទឹកចិត្តដល់អ្នកដែលបានខិតខំធ្វើ និងលះបង់ជាក់ស្តែង ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីបក្សគ្រប់ជាន់ថ្នាក់ មានកម្លាំងចិត្ត និងលទ្ធភាពបំពេញភារកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងរបាយការណ៍សង្ខេបរបស់ឯកឧត្តម ហាក់ សុខមករា ប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បុងឃ្មុំ បានរំលេចនូវសកម្មភាពលទ្ធផលការងារយ៉ាងជាច្រើនដែលសម្រេចបាន ការពង្រឹងរចនាសម្ព័ន្ធ-អង្គការចាត់តាំង ពិសេសកំលាំងប្រមូលផ្តុំរបស់ក្រុមការងារយុវជនគណបក្សគ្រប់មន្ទីរ អង្គភាព ស្ថាប័ន តាមសាលារៀន និងតាមមូលដ្ឋាននានាទូទាំងខេត្ត ជាក្រុមការងារសកម្ម រួមបញ្ចូលគ្នាជាធ្លុងមួយ បង្កើតជាកម្លាំងចលករដ៏មុតស្រួច ក្នុងគោលដៅជារួមនៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា លើការងារស្នួល។

បន្ថែមពីនេះ ឯកឧត្តម ហាក់ សុខមករា បានបង្ហាញនូវសកម្មភាពយ៉ាងសកម្មរបស់ក្រុមការងារយុវជនគណបក្សទូទាំងខេត្ត បានយកចិត្តទុកដាក់បំផុតលើការងារចុះសួរសុខទុក្ខ ចុះជួយ ផ្តល់អំណោយនានាដល់មូលដ្ឋាន តាមខ្នងផ្ទះ បង្ហាញប្រាប់ពលរដ្ឋនូវគោលដៅ ក៏ដូចគោលនយោបាយរបស់គណបក្ស ឲ្យពួកគាត់បានយល់ជ្រួតជ្រាប ទាក់ទាញនូវបេះដូងសមាណចិត្ត ក្តីស្រលាញ់ ការគាំទ្រ បន្តបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា យកជ័យជំនះលើ៦៤ឃុំ-សង្កាត់ នាថ្ងៃ០៥ មិថុនា ឆ្នាំ២០២២ខាងមុខនេះ ពិសេសការបោះឆ្នោតថ្នាក់ជាតិ នាឆ្នាំ២០២៣ខាងមុខនេះ។

ជាចុងក្រោយគណៈអធិបតីបានផ្តល់ជាកិត្តិយសថតរូបទុកជាអនុស្សាវរីយ៍ ព្រមទាំងថតសែលហ្វីប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com