ទាន់ហេតុការណ៍
មហាវិថីសហព័ន្ធរុស្ស៊ី គឺជាផ្លូវដ៏សំខាន់មួយ ដែលមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ឧស្សាហ៍ចេញចូល ដូច្នេះហើយទើបខាងបងៗសណ្តាប់ធ្នាប់ ខណ្ឌ ដែលមានព្រំប្រទល់នៅតាមបណ្តោយមហាវិថីនោះ គាត់រឹតបន្តឹងជាខ្លាំងពិសេស ពេលមានក្បួនរបស់ថ្នាក់ដឹកនាំកំពូលៗម្តងៗ=>បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅពន្ធនាគារ ក្រោមបទកាត់រូបរាងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ.=>កាន់ប្លែក​ បែកធ្លាយ​ ក្រុមការងារចុះជួយឃុំសំបុក ស្រុកចិត្របុរី បែរជា​មកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសមាជិកបក្សនៅ ភូមិ ត្រពាំងឈូក ឃុំឃឹម ស្រុកស្នួល ទៅវិញ​ តើមានគោលបំណងអ្វីឲ្យពិតប្រាកដ=>ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងតែបានមេខ្យល់ជម្លៀសឆ្លងដែនដោយខុសច្បាប់ស្ទើរតែរាល់ថ្ងៃ ហាក់បីដូចជាមិនមានការរំខានដល់អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ..=>លោក សាម៉េត សុផាត  បានធ្វើសេចក្តីជូនដំណឹងមួយច្បាប់ ផ្ញើទៅដល់លោក ទេពសុធារិទ្ធិ រស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យចូលមកទូទាត់បំណុលដែលបានខ្ចីគាត់ផង..=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានត្រៀមយុទ្ធសាស្រ្តដាំស្តារដើមឈើឡើងវីញនៅតំបន់ព្រៃរិចរិល របស់ក្រសួងបរិស្ថានដើម្បី ភាពបៃតង ចីរភាព និង ទប់ស្កាត់ភាពងាយរងនូវការច្រោះដោយទឹកភ្លៀង ដែលនឹងនាំទៅដល់ការបាត់បង់ទីទួល និងភ្នំ ...=>បងប្អូនក្រុមវាលទី២១ (ភូមិបាលខណ្ឌដង្កោ)​ ចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្រញូង ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ០១០ ក្បាលដី ត្រូវបានប្រគលជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ=>ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលេចនូវគុណធម៌ចំពោះអតីតលោកគ្រូ អ្នកគ្រូ សាលាបាក់ទូក ក្នុងឱកាសជប់លៀង ជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ!
0

អភិបាលខេត្តត្បូងឃ្មុំ អញ្ជេីញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ-មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកអ្នកសារព័ត៌មាន

អភិបាលខេត្តត្បូងឃ្មុំ អញ្ជេីញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ-មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកអ្នកសារព័ត៌មាន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ត្បូងឃ្មុំ៖ នៅសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជេីញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ-មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកអ្នកសារព័ត៌មានប្រចាំខេត្តត្បូងឃ្មុំ។

ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្តបានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដែលបានខិតខំចុះយកព័ត៌មាន ផលិត ផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការផ្សាយផ្ទាល់រាល់ព្រឹត្តិការណ៍នានា ជាពិសេសទាំងមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ប្រចាំខេត្តត្បូងឃ្មុំ បានផលិតផ្សព្វផ្សាយសកម្មភាពថ្នាក់ដឹកនាំ កិច្ចខិតខំប្រឹងប្រែង ការអភិវឌ្ឍក្នុងមូលដ្ឋាន ការកសាងនូវសមិទ្ធផលនានាដែលខេត្តត្បូងឃ្មុំសម្រេចបាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថាកម្ពុជាអស់រយៈកាលប្រមាណ៦០០ឆ្នាំកន្លងមក មិនមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨មក រយៈកាល២៤ឆ្នាំ កម្ពុជាគឺមានសុខសន្តិភាពពេញលេញទូទាំងប្រទេស មានការឯកភាពជាតិខ្មែរតែមួយ មានព្រះមហាក្សត្រតែ១ រាជរដ្ឋាភិបាលតែ១ មានរដ្ឋធម្មនុញ្ញជាច្បាប់គោលសម្រាប់ជាតិ មានការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍលើគ្រប់វិស័យ និងកំពុងបន្តល្បឿន ដើម្បីសម្រេចនូវគោលដៅក្លាយជាប្រទេសអ្នកមាន នាឆ្នាំ២០៥០ខាងមុខផងដែរ។

ទន្នឹមនឹងនេះដែរ ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត បានគូសបញ្ជាក់ថា យើងត្រូវចង់ចាំ ពាក្យគុណសន្តិភាព នៅក្នុងដួងចិត្តគ្រប់ៗគ្នា មានសន្តិភាពទើបមានការអភិវឌ្ឍរីកចម្រើន មានស្ថិរភាពក្នុងប្រទេស ពលរដ្ឋរស់នៅដោយសុខសាន្ដត្រាណ ក្នុងនោះវិស័យសារព័ត៌មាន ក៏មានភាពពេញលេញ អ្នកសារព័ត៍មានមានសិទ្ធសេរីភាពពេញលេញ និងលទ្ធភាពគ្រប់គ្រាន់ក្នុងការចុះយកព័ត៌មានដើម្បីផ្សព្វផ្សាយបានយ៉ាងទូលំទូលាយជូនទស្សនិកជន។

ហេតុដូច្នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសំណូមពរ និងជំរុញដល់អ្នកសារព័ត៌មានទាំងអស់សូមបន្តផ្សព្វផ្សាយពាក្យ «អរគុណសន្តិភាព» នេះឲ្យបានទូលំទូលាយ ជ្រាបដល់ក្រអៅបេះដូងពលរដ្ឋគ្រប់រូប ជាពិសេសផ្សព្វផ្សាយនូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ពិសេសរាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ គ្រប់ទិសទី គ្រប់តំបន់ គ្រប់មូលដ្ឋាន បង្ហាញប្រាប់នូវគោលនយោបាយដ៏ល្អយ៉ាងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋ ដើម្បីឲ្យពួកគាត់ មានការសម្រេចឲ្យបានត្រឹមត្រូវ បោះឆ្នោតជូនអ្នកដែលនៅកៀក គិតគូរសុខទុក្ខគ្រប់ពេល គ្រប់កាលៈទេសៈ នោះគឺគាំទ្រសម្តេចតេជោ ហ៊ុន សែន បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ចៀសវាងនូវក្រុមអគតិមួយចំនួន ធ្វើប្រជាភិថុត បោកប្រាស់ បន្លំ កុហក ក្លែងព័ត៌មាន បង្កាច់បង្ខូច រាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីប្រយោជន៍បម្រើនយោបាយសម្រាប់គណបក្សរបស់ខ្លួន។

ក្នុងឳកាសនោះដែរ ថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងមន្ត្រីមន្ទីរព័ត៌មានខេត្ត និងក្រុមអ្នកសារព័ត៌មានប្រចាំខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ដែលតែងតែជួបសំណេះសំណាល លើកទឹកចិត្ត ផ្តល់តម្លៃដល់អ្នកសារព័ត៌មាន ជាពិសេសយកចិត្តទុកដាក់និងផ្ដល់អនុសាសន៍ល្អៗ ព្រមទាំងចំណាយថវិកាផ្ទាល់ខ្លួន និងសម្ភារៈមួយចំនួនបម្រើឱ្យវិស័យព័ត៌មានផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com