ទាន់ហេតុការណ៍
សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន វិទ្យាល័យក្រែក
0

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកំពុងរៀបចំសម្រួលការធ្វើអត្តសញ្ញាណប័ណ្ណជូនខ្មែររស់នៅក្រៅប្រទេស ដើម្បីបង្កភាពងាយស្រួលក្នុងការប្រកបអាជីវកម្មនៅកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកំពុងរៀបចំសម្រួលការធ្វើអត្តសញ្ញាណប័ណ្ណជូនខ្មែររស់នៅក្រៅប្រទេស ដើម្បីបង្កភាពងាយស្រួលក្នុងការប្រកបអាជីវកម្មនៅកម្ពុជា

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២-

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា បានថ្លែងប្រាប់បងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុបថា រាជរដ្ឋាភិបាលកំពុងរៀបចំសម្រួលការធ្វើអត្តសញ្ញាណប័ណ្ណជូនខ្មែរនៅក្រៅប្រទេស ដើម្បីបង្កភាពងាយ ស្រួលសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា។

ក្នុងពីធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុបប្រមាណជាង ២ ១០០នាក់ នារាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុង Zurich ប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរនៅក្រៅប្រទេសមិនមានភាពចាំបាច់ ក្នុងការសុំព្រះរាជក្រឹត្យ ដើម្បីចូលសញ្ជាតិខ្មែរនោះទេ។

សម្តេតេជោ ហ៊ុន សែន បាន បញ្ជាក់ថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់បងប្អូនខ្មែរ រស់នៅក្រៅស្រុកនេះ ដើម្បីឱ្យបងប្អូនខ្មែរ មានភាពងាយស្រួលក្នុងការទិញផ្ទះ ទិញដី ឬអាចមាន លទ្ធភាព ធ្វើបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតក៏អាចថាបាន។

សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំមានរឿងមួយ ដែលសំខាន់សម្រាប់បងប្អូនយើង នៅក្រៅប្រទេស ថ្ងៃមុនខ្ញុំបាននិយាយជាមួយបងប្អូនយើង នៅអាម៉េរិកហើយ ហើយក៏បានប្រគល់ភារកិច្ច ជូនទៅរដ្ឋមន្ត្រីការបរទេស ហើយក៏បាន ប្រគល់ការងារនេះ ឱ្យទៅសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ គឺរឿងការធ្វើអត្តសញ្ញាណប័ណ្ណ ឱ្យបងប្អូនយើងដែលរស់នៅក្រៅប្រទេស ជារឿងចាំបាច់ ព្រោះបងប្អូនខ្លះអត់មានអត្តសញ្ញាណប័ណ្ណ ពេលទៅទិញដីនៅក្នុងស្រុក អត់ធ្វើកម្មសិទ្ធិបាន ត្រូវពឹងពាក់បងប្អូនឬអ្នកដទៃ បើប៉ះអ្នកត្រង់មិនអី តែបើអ្នកមិនត្រង់យកដីទៅលក់បង្កើតរឿង ហើយបងប្អូនជាខ្មែរស្រាប់ គ្មានការចាំបាច់ទៅសុំព្រះរាជក្រឹត្យ ដើម្បីចូលសញ្ជាតិឡើងវិញទេ ស្ថានភាពបងប្អូនដែលមកនៅក្រៅប្រទេសយើង យល់»។ ក្នុងពីធីសំណេះសំណាលនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានពាំនាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋខ្មែរអស់ដែលបាននិងកំពុងរស់នៅនៅអឺរ៉ុប។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ នៅអឺរ៉ុប ដែលបានផ្តល់ការគាំទ្រ គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះសម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចផ្ទាល់។

សម្តេចតេជោបានបន្តថា កំណើនសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ត្រូវបានរងដោយវិបត្តិនៃជំងឺកូវីដ១៩ ដែលបានទាញទម្លាក់រហូតដល់ដក ២.៤ភាគរយ។ ទាក់ទងទៅនឹងស្ថានភាពនៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា សម្ដេចតេជោបានប្រកាសថា នៅថ្ងៃនេះកម្ពុជាមិនមានការឆ្លងករណីថ្មីនៃជំងឺកូវីដ១៩ នោះទេ ហើយនេះគឺជាថ្ងៃទី១៥ហើយ ដែលកម្ពុជាមិនមានឆ្លងជំងឺកូវីដ១៩ថ្មី ។

សម្តេចតេជោ បានថ្លែងថា បើគ្មានជំងឺកូវីដ១៩ទេ នោះ ប្រាក់សន្សំរបស់ជាតិ អាចឡើងដល់ ៥ពាន់លានដុល្លារអាម៉រិកឯណ្ណោះ។ វិបត្តិកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យសេវា កម្ម ពោលគឺវិស័យទេសចរណ៍គឺរងផលប៉ះ ពាល់ធ្ងន់ធ្ងរជាងគេ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រម្លឹកថា ការដាក់ចេញវិធានការបិទខ្ទប់នៅភ្នំពេញ និងផ្អាកពិធីបុណ្យចូលឆ្នាំ ២ឆ្នាំកន្លងទៅ (២០២០និង២០២១) ធ្វើឱ្យសម្តេចអាណិតប្រជាពលរដ្ឋជាខ្លាំង តែសម្ដេចអត់មានជម្រើសនោះទេ ដើម្បីសេចក្តីសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ។

សម្តេចតេជោបានមានប្រសាសន៍គូសបញ្ជាក់ថា កម្ពុជាទទួលបានវ៉ាក់សាំងក្នុងដៃសរុបប្រមាណ ៥២លានដូស ហើយ ៤២លានដូសត្រូវបានប្រើប្រាស់ ក្នុងនោះមាន ២៨,៥លានដូស គឺកម្ពុជាប្រើប្រាស់ថវិកាជាតិទៅទិញ ដែលនេះបង្ហាញថាកម្ពុជាមិនបណ្តែតបណ្តោយឱ្យពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩នោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការដាក់ចេញកម្មវិធីចាក់វ៉ាក់សាំងដោយការប្រមូលផ្តុំនេះ បាននាំឱ្យកម្ពុជាបង្កើតបានភាពសាំសហគមន៍ខ្លាំង និងទប់ស្កាត់ការរីករាលដាលបានលឿនរហ័ស។ពេលនេះ កម្ពុជាមិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះទេ ហើយបច្ចុប្បន្នកម្ពុជាកំពុងសាងសង់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ដែលអាចទទួលអ្នកជំងឺបានរហូត ដល់១ម៉ឺននាក់។

សម្តេចតេជោបានមានប្រសាសន៍រម្លឹកថា វិបត្តិកូវីដ១៩ ធ្វើឱ្យរាជរដ្ឋា ភិបាល បញ្ចេញថវិកាប្រមាណ ៤០ លានដុល្លារក្នុងមួយខែ ដើម្បីជួយពលរដ្ឋដែលរងនូវផលប៉ះពាល់។ ទាក់ទងទៅនឹងវិស័យសេដ្ឋកិច្ចសម្តេចតេជោ ហ៊ុន សែន បានបានមានប្រសាសន៍ថា ការដក EBA ពីអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ។

សម្ដេចតេជោបញ្ជាក់ថា របាយការណ៍បានបង្ហាញថា ឆ្នាំកន្លងទៅកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានជាង ៤ពាន់លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជា នាំចេញទៅអឺរ៉ុប មានទឹកប្រាក់ជាង៣ពាន់លានដុល្លារ។

សម្តេចតេជោបានថ្លែងទៀតថា វិស័យកាត់ដេរកំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញមានការកើនឡើង ក្នុងនោះរោងចក្រប្រមាណ ៥០០ កំពុងបង្កើនម៉ោងក្នុងការ ផលិតផងដែរ។
ទាក់ទងទៅនឹងដំណើរការបោះឆ្នោតនៅកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា ថ្ងៃនេះកម្ពុជាបានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា វាជារឿងដ៏រីករាយដែលថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតមិនមានបាតុភាពណាមួយកើតឡើង ហើយសម្តេចតេជោក៏បានអំពាវនាវដល់គ្រប់បក្សនយោបាយ ត្រូវយកឈ្នះ ដោយភាពថ្លៃថ្នូរ មិនត្រូវបង្កើតអំពើហិង្សាណាមួយនោះឡើយ ក្នុងអំឡុងពេលឃោសនារក សំឡេងឆ្នោតនោះ។
ទាក់ទងទៅនឹងតម្លៃសន្តិភាពសម្រាប់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា រយៈពេល ២៤ ឆ្នាំមកហើយ ដែលពលរដ្ឋកម្ពុជាមិនមានអ្នក ស្លាប់ របួស ពិការ និងមិនមានស្ត្រីមេម៉ាយ និងក្មេងកំព្រា ព្រមទាំង ប្រជាពលរដ្ឋភៀសសឹកដោយសារសង្គ្រាមនោះទេ។ ដូច្នេះ សន្តិភាពពិតជាមានតម្លៃណាស់សម្រាប់កម្ពុជា ពីព្រោះកម្ពុជាបានឆ្លងកាត់នូវសង្គ្រាម រ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ ទម្រាំរកបាននូវសន្តិភាព ដូច្នេះទោះជាតម្លៃណាក៏ដោយត្រូវតែរក្សាសន្តិភាពឱ្យបាន «មានសន្តិភាព ទើបមានការអភិវឌ្ឍ»៕ 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com