ទាន់ហេតុការណ៍
បទយកការណ៍​ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ​ ក្រោម​គំនិត​​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​...=>បទយកការណ៍​ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ​ ក្រោម​គំនិត​​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...
0

ឯកឧត្ដម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន ចូលរួម​រំលែក​ទុក្ខ​មរណភាព​ ភរិយា លោក នី សុផាន់ណា ចាងហ្វាងគេហទំព័រ តេជៈបារមីវិហារសួគ៌..!

ឯកឧត្ដម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន ចូលរួម​រំលែក​ទុក្ខ​មរណភាព​ ភរិយា លោក នី សុផាន់ណា ចាងហ្វាងគេហទំព័រ តេជៈបារមីវិហារសួគ៌..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ និង​លោកជំទាវ​ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ​ បន្ទាប់ពីទទួលបានដំណឹងថា​ ភរិយា​ លោក នី សុផាន់ណា ចាងហ្វាងគេហទំព័រ តេជៈបារមីវិហារសួគ៌ ទទួលមរណៈភាពដោយ ជម្ងឺមហារីសុដន់ កាលពីព្រឹកថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ២០២២​ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ ដែលបន្សល់ទុក​កូនស្រី​​ទេីប​តែមាន​អាយុ​ ០៦​ ខែ​ ម្នាក់។

ឯកឧត្ដម​ សូមសម្ដែង​ការ​សោកស្ដាយ​ចំពោះ​គ្រួសារ​សព​ ដែល​បាន​បាត់បង់​សមាជិក​គ្រួសារ​ ភរិយា​ដ៏ល្អ​ ម្ដាយដ៏ល្អ​ ជារៀង​រហូត​ហើយ​។ ឯកឧត្តម​ បាន​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​ ៤០​ម៉ឺន​រៀល​ ជា​បច្ច័យ​ដល់គ្រួសារ​សពតាម​រយៈ​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ និង​បាន​ចែករំលែក​ព័ត៌មាន​ជូន​អ្នកសារព័ត៌មាន​ និង​អង្គភាព​សារព័ត៌មាន​ផ្សេង​ៗ​ ដេីម្បី​ចូលរួម​រំលែកទុក្ខនិង​ចូលជាបច្ច័យ​តាម​សទ្ធា​ជ្រះថ្លា​ ដេីម្បី​ជួយ​សម្រួល​ដល់​ការ​រៀបចំ​ពិធី​បុណ្យសព​។

លោក​ នី​ សុផាន់ណា​ បាន​បញ្ជាក់​ថា​ សព​របស់​ភរិយា​លោក​ ត្រូវ​បាន​ដឹកយក​ទៅ​តម្កល់​ នៅខេត្ត​កណ្ដាល​ដេីម្បី​រៀប​ចំ​ពិធី​បុណ្យ​តាម​ប្រពៃណី​ និង​ត្រូវ​បូជា​ នៅ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០២២​នេះ​។

លោក​ នី​ សុផាន់ណា​ ពិតជា​មាន​អារម្មណ៍​ក្ដុកក្ដួល​យ៉ាង​ពន់ពេក​ ដែល​ទទួល​បាន​ការយក​ចិត្ត​ទុក​ដាក់​ ពីថ្នាក់​ដឹកនាំ​ក្រសួងព័ត៌មាន​ ដែល​មាន​ ឯកឧត្ដម​រដ្ឋមន្ត្រី​ ខៀវ​ កាញារីទ្ធ​ ឯក​ឧត្ដម​ ផុស​ សុវណ្ណ​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ជា​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​ ព្រម​ទាំង​ ​ឯកឧត្ដម​ យ៉ែម​ ណយ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ និង​សមាគម​ ពោលគឺ​​ជានិច្ចកាល​ ឯកឧត្តម​រដ្ឋមន្រ្តី​ មិន​ដែល​មេីល​រំលង​ ពីទុក្ខ​លំបាក​ របស់​អ្នក​សារព័ត៌មាន​ ទោះ​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏ដោយ​ មិន​ថា​អង្គភាព​តូច​ ឬ​ អង្គភាព​ធំ​នោះទេ។

គូស​បញ្ជាក់​ផងដែរថា​ ថវិកា​ដែលទទួលបាន​ពី​ការ​ចូល​ជា​បច្ច័យ​របស់​ ឯកឧត្ដម​រដ្ឋមន្ត្រី​ និង​អ្នក​សារព័ត៌មាន​នានា​ តាមរយៈ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ នឹងប្រគល់​ជូន​គ្រួសារ​សព​ នៅរសៀល​ថ្ងៃទី​១៧​ ខែ​ឧសភា​នេះ​ ឱ្យ​បាន​គ្រប់​ចំនួន​តាម​កំលាំងសទ្ធា​របស់​អ្នក​ចូលរួម​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com