ទាន់ហេតុការណ៍
មហាវិថីសហព័ន្ធរុស្ស៊ី គឺជាផ្លូវដ៏សំខាន់មួយ ដែលមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ឧស្សាហ៍ចេញចូល ដូច្នេះហើយទើបខាងបងៗសណ្តាប់ធ្នាប់ ខណ្ឌ ដែលមានព្រំប្រទល់នៅតាមបណ្តោយមហាវិថីនោះ គាត់រឹតបន្តឹងជាខ្លាំងពិសេស ពេលមានក្បួនរបស់ថ្នាក់ដឹកនាំកំពូលៗម្តងៗ=>បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅពន្ធនាគារ ក្រោមបទកាត់រូបរាងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅឃុំអូរកណ្ដៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ.=>កាន់ប្លែក​ បែកធ្លាយ​ ក្រុមការងារចុះជួយឃុំសំបុក ស្រុកចិត្របុរី បែរជា​មកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសមាជិកបក្សនៅ ភូមិ ត្រពាំងឈូក ឃុំឃឹម ស្រុកស្នួល ទៅវិញ​ តើមានគោលបំណងអ្វីឲ្យពិតប្រាកដ=>ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងតែបានមេខ្យល់ជម្លៀសឆ្លងដែនដោយខុសច្បាប់ស្ទើរតែរាល់ថ្ងៃ ហាក់បីដូចជាមិនមានការរំខានដល់អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធទាល់តែសោះ..=>លោក សាម៉េត សុផាត  បានធ្វើសេចក្តីជូនដំណឹងមួយច្បាប់ ផ្ញើទៅដល់លោក ទេពសុធារិទ្ធិ រស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យចូលមកទូទាត់បំណុលដែលបានខ្ចីគាត់ផង..=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេស​ឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានត្រៀមយុទ្ធសាស្រ្តដាំស្តារដើមឈើឡើងវីញនៅតំបន់ព្រៃរិចរិល របស់ក្រសួងបរិស្ថានដើម្បី ភាពបៃតង ចីរភាព និង ទប់ស្កាត់ភាពងាយរងនូវការច្រោះដោយទឹកភ្លៀង ដែលនឹងនាំទៅដល់ការបាត់បង់ទីទួល និងភ្នំ ...=>បងប្អូនក្រុមវាលទី២១ (ភូមិបាលខណ្ឌដង្កោ)​ ចុះវាស់វែងដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ​ ស្ថិតនៅភូមិក្រញូង ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។=>វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ០១០ ក្បាលដី ត្រូវបានប្រគលជូនប្រជាពលរដ្ឋចំនួន ៣ភូមិស្ថិតនៅភូមិត្រគួន ភូមិនរាយណ៍ និងភូមិព្រៃតាភេម ក្នុងឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ=>ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលេចនូវគុណធម៌ចំពោះអតីតលោកគ្រូ អ្នកគ្រូ សាលាបាក់ទូក ក្នុងឱកាសជប់លៀង ជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ!
0

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ទទួល ប្រគល់​ឡានពេទ្យ ដល់​មណ្ឌល​សុខភាព ឃុំ​កោះសូទិន អញ្ជើញ​ជា​អធិបតី​បិទ​យុទ្ធនាការ​ពិនិត្យ​ពិគ្រោះ​និង​ព្យាបាល​ជំងឺ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ទទួល ប្រគល់​ឡានពេទ្យ ដល់​មណ្ឌល​សុខភាព ឃុំ​កោះសូទិន អញ្ជើញ​ជា​អធិបតី​បិទ​យុទ្ធនាការ​ពិនិត្យ​ពិគ្រោះ​និង​ព្យាបាល​ជំងឺ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ដើម្បី​ធ្វើអោយ​វិស័យ​សុខាភិបាល នៅតាម​ទីជនបទ​អោយ​កាន់​តែមាន​ភាពប្រសើរឡើង​ថែមទៀត​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយ​: ឧកញ៉ា ជា រតនា ឧកញ៉ា លី​ហៀក រតនា ឧកញ៉ា សុខ វណ្ណា និង​លោកជំទាវ ចាន់ សុ​ទ្ធី បាន​នាំយក​នូវ រថយន្ត​ពេទ្យ​សង្គ្រោះបន្ទាន់ ១ គ្រឿង ប្រគល់ជូន​ដល់​មណ្ឌល​សុខភាព​កោះសូទិន នៅ​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២២ នា​សាលាបឋមសិក្សា​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។
រថយន្តពេទ្យ​សង្គ្រោះបន្ទាន់​ជា​អំណោយ​ទី​៤៩ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបាន​លោក​ឧកញ៉ា​បណ្ឌិត ជា រតនា ទីប្រឹក្សា​ផ្ទាល់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាំយកមក​ធ្វើ​ពិធី​ប្រគល់ជូន​ដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម ដើម្បី​ជូន​បន្ត​ដល់ មណ្ឌល​សុខភាព​កោះសូទិន សម្រាប់​បំពេញតម្រូវការ​សេវាសាធារណៈ ដែលជា​រឿង​ចាំបាច់ ពិសេស ផ្នែក​សុខាភិបាល ជា​សេវា​សំខាន់បំផុត​មិនអាច​ខ្វះ​បាន ។​

ឯកឧត្តម ខៀវ កាញារីទ្ធ សូម​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​តេ​ជោ​នាយក មន្ត្រី ហ៊ុន សែន តាមរយ​: លោក​ឧកញ៉ា​បណ្ឌិត ជា រតនា ឧកញ៉ា លី​ហៀក រតនា ឧកញ៉ា សុខ វណ្ណា និង​លោកជំទាវ ចាន់ សុ​ទ្ធី ដែល​ប្រគល់ជូន​នូវ​រថយន្ត​ពេទ្យ​សង្គ្រោះបន្ទាន់ ១ គ្រឿង ដល់​មណ្ឌល​សុខភាព​កោះ សូ​ទិន ទុក​សម្រាប់​ដឹក​ប្រជាពលរដ្ឋ ពេល​មាន​បញ្ហា​ត្រូវធ្វើ​ការសង្គ្រោះ​បន្ទាន់ ទៅកាន់​មន្ទីរពេទ្យ ។​

បន្ទាប់ពីពិធី ប្រគល់ និង​ទទួល​រថយន្ត​សង្គ្រោះបន្ទាន់​១ គ្រឿង នេះ​រួចមក ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និង​លោកជំទាវ ទេព រង្ស៊ី ប្រធានកិត្តិយស ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បាន អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​យុទ្ធនា​ការពិនិត្យ​ពិគ្រោះ និង​ព្យាបាល​ជំងឺ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃ នៅក្នុង​ឃុំ ទាំង ៨ នៃ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។​

បន្ទាប់ពី​ស្តាប់​នូវ​របាយការណ៍​លើកឡើង​ដោយ​លោកស្រី ស៊ុន ចន្ថា មេឃុំ កោះសូទិន និង​លោក យី វណ្ណ​: អភិបាលស្រុក​កោះសូទិន និង ឯកឧត្តម ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុម​កា​ងារ​ចុះ​មូលដ្ឋាន​ឃុំ កោះសូទិន ថ្លែងអំណរគុណ​ដល់ ឯកឧត្តម ខៀវ កាញារីទ្ធ និង​លោកជំទាវ រួមទាំង​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត ដែល​បានធ្វើ​ការពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ក្នុង​ឃុំ​កោះសូទិន រួចមក ឯកឧត្តម សៅ សំបូរ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ មាន​ប្រសា​ស​ន៏​លើកឡើងថា ក្នុង​រយ​:​ពេលកន្លងមក​នេះ ក្រុមគ្រូពេទ្យ​បាន​ចុះជួយ​ធ្វើការ​ពិនិត្យ​ពិគ្រោះ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ ។ សកម្មភាព​ការងារ​មនុ​ស្សធ​ម៍​នាឱកាស​នេះ សបញ្ជាក់​នូវ​ការយកចិត្តទុកដាក់​គិតគូរ ពីស​ណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ និង​លោកជំទាវ លើក​បញ្ហា​សុខទុក្ខ សុខភាព មាល​ភាព​របស់​បងប្អូន ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

កម្មវិធី​នៃ​ការផ្តល់សេវា នាឱកាស​នេះ រួមមាន ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​ទូទៅ មនុស្ស​ចាស់ និង​កុមារ ពិនិត្យ​ជំងឺ​ធ្មេញ ពិសេស​ដក​ធ្មេញ វាស់​ភ្នែក ផ្តល់ជូន​វ៉ែនតា ដល់ ចាស់ៗ និង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ។

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ជម្រាបជូន​ថា ដោយសារ​ពេលនេះ​ជា រដូវ​ឥឡូវ​ភ្លៀង​ធ្លាក់ ទើប​ក្រុមគ្រូពេទ្យ បាន​ចុះមក​ពិនិត្យ​ព្យាបាល​ជំងឺ​ក្នុង​១​សប្តាហ៍ ២ ថ្ងៃ គឺ​ថ្ងៃ​សៅរ៍ និង អាទិត្យ ដោយ​ក្នុង​១​ថ្ងៃ ធ្វើ​ក្នុង ១ ឃុំ រួមជាមួយ​ការចាក់​វ៉ា​ក់​បង្ការ​ជំងឺ​កូ​វីដ ជូន​ប្រជាពលរដ្ឋ និង​កុមារ ផងដែរ​។ ដូច្នេះ​ជា​ជំ​ហ៊ាន​បន្តទៀត ធ្វើ​ក្នុង ១ ខែម្តង ប៉ុន្តែ​មិនមែន​ចាំ​ពេល​មាន​ជំងឺ​ទើប​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័ ចុះមក​ពិនិត្យ​ព្យាបាល​នោះទេ គឺ​នៅតាម​ឃុំ មាន​មណ្ឌល​សុខភាព ហើយ​ស្រុក​ក៏មាន​មន្ទីរពេទ្យបង្អែក និង​មាន​ឡានពេទ្យ​សង្គ្រោះបន្ទាន់ ចំនួន ២ សម្រាប់​ជួយ​ដឹកជញ្ជូន​អ្នកជំងឺ​នៅពេល​មាន​តម្រូវការ​ចាំបាច់​បន្ទាន់​។

ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម រដ្ឋមន្ត្រី បាន​លើកឡើងថា​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​បញ្ជាក់ថា ទោះបី​យើង​មាន​វ៉ាក់សាំង​ចាក់​គ្រប់គ្រាន់ យើង​មាន​ពេទ្យ​ព្យាបាល​ជំងឺ ក្តី តែ​បងប្អូន​ប្រជាពលរដ្ឋ មិនត្រូវ​ភ្លេច​ថែរក្សា​អនាម័យ សុខភាព​អោយបាន​ល្អ ព្រោះថា​ការរក្សា​អនាម័យ​សម្រាប់​ខ្លួន​យើង​ម្នាក់ៗ​បាន​ត្រឹមត្រូវ គឺំ​ចំណេញ​ពេល​វា​លា និង​មិន​ចំណាយ​ថវិកា​ទិញ​ថ្នាំលេប ទៅ​ព្យាបាល​ជំងឺ ពិសេស​បន្ត​អនុវត្តន៍ ៣ កុំ ៣ ការពារ អោយបាន​ត្រឹមត្រូវ ។​

ជាការ​កត់សម្គាល់​ដែរ​ថា ក្រៅពី​ការពិនិត្យ​ព្យាបាល​ជំងឺ​នៅទីនេះ សម្រាប់តែ អ្នកមាន​ជំងឺ​ស្រាល​តែប៉ុណ្ណោះ តែបើ​ជំងឺ​ធ្ងន់​គឺ​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម តាមរយៈ​រថយន្ត​សង្គ្រោះបន្ទាន់ មន្ទីរពេទ្យបង្អែក ស្រុក​កោះសូទិន ដែលជា​អំណោយ ឯកឧត្តម ខៀវ កាញារីទ្ធ ត្រូវបាន​យកមក​ប្រចាំ​ការជាប់​។

ក្នុង​កាស​នេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​អរគុណ​ដល់​ក្រុម​កា​ងារ​គ្រូពេទ្យ និង​និស្សិត​គិលាន​នុប​ដ្ឋា​ក ដែល​តែងតែបាន​ចូលរួម​ឈឺឆ្អាល​គ្រប់ពេល ដោយ​ស្ម​គ្រ័​ចិត្ត ក្នុងការ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ ក្នុងស្រុក​កោះសូទិន ។

គួរ​រំលឹក​ដែរ​ថា យុទ្ធនា​ការចុះពិនិត្យ ព្យាបាល​ជំងឺ​ជូន ប្រជាពលរដ្ឋ ក្នុងស្រុក​កោះសូទិន ចាប់​ផ្តើមឡើង​កាលពី​ថ្ងៃទី​៩ ខែ មេសា ឆ្នាំ​២០២២ ដែលមាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ ចំនួន ៥៨ នាក់ ក្នុងនេះ ១៣ នាក់ មាន​វត្តមាន​ជាប្រចាំ​គឺ វេជ្ជបណ្ឌិត ទន្ត​បណ្ឌិត គ្រូពេទ្យ ទន្ត​គិលាន​នុប​ដ្ឋា​ក និង​និស្សិត ទន្ត​គិលាន ចំនួន ៤ នាក់ ។ រីឯ ៤០ នាក់​ទៀត ជា​គិលានុបដ្ឋាក​យិ​កា ឆ្មប នៅ​មន្ទីរពេទ្យ​ស្រុក​កោះសូទិន មណ្ឌល​សុខភាព​ទាំង ៧ និង​បុគ្គលិក​ការិយាល័យ សុខាភិបាល​ស្រុក​កោះសូទិន ។​

សម្រាប់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែល​បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ត្រូវ ឯកឧត្តម ខៀវ កាញារីទ្ធ និង​លោកជំទាវ ផ្តល់ជូន​នូវ​ថវិកា សម្រាប់​បំពេញការងារ ក្នុង​១ ឃុំ ៥ លាន​រៀល សរុប ៨ ឃុំ អស់​ចំនួន ៤០ លាន​រៀល​។​

​នៅក្នុង​ឱកាស​នោះដែរ ប្រធាន​ក្រុមការងារ គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត សូម​ថ្លែង​នូវ​អំណរគុណ​ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ លោកជំទាវ ប្រធានកិត្តិយស ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត និង ឯកឧត្តម ប្រធាន​ក្រុមការងារ​ចុះជួយ​ទាំង ៨ ឃុំ ដែល​បាន​ជួយ​ឧ​ប​ត្ត​ម្ភ គាំទ្រ​ទាំង​ស្មារតី និង​ថវិកា ដល់​ក្រុមគ្រូពេទ្យ សម្រាប់​ជាម​ធ្យោ បាយ សម្ភារៈ និង ឱសថ ផ្តល់ជូន​អ្នកជំងឺ​ពេល​ពិនិត្យ​រួចរាល់​។ ដូច្នេះ ការចូលរួម​ទាំងនេះ ជា​កំលាំង​សក្តានុពល​លើកទឹកចិត្ត អោយ​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​ទាំងអស់គ្នា កាន់​តែមាន​ឆន្ទៈ ចូលរួម​កិច្ចការ​មនុស្ស​ធ​ម៍ បន្តទៀត តាម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម រដ្ឋមន្ត្រី និង​លោកជំទាវ ៕  

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com