ទាន់ហេតុការណ៍
សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី=>សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...
0

ឯកឧត្ដម ខៀវ កាញារីទ្ធ ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយអំពី​ដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ឯកឧត្ដម ខៀវ កាញារីទ្ធ ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយអំពី​ដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានជំរុញឱ្យស្ថានីយវិទ្យុ ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយអំពីដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យបានផុសផុលបំផុត ដើម្បីឱ្យព្រឹត្តិការណ៍ជាប្រវត្តិ​សាស្ដ្រនៅ​កម្ពុជានេះ ឱ្យទទួលបានជោគជ័យទាំងអស់គ្នា។ ការជំរុញរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុង​សន្និសីទសារព័ត៌មាន ស្ដីពីដំណើរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ដោយ​មានការចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC រួមជាមួយថ្នាក់ដឹកនាំ​គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយរបស់ CAMSOC ផងដែរ។

ឯកឧត្ដម ខៀវ កាញារីទ្ធ បានថ្លែងថា ការអញ្ជើញគ្រប់តំណាងស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនឱ្យចូលរួមថ្ងៃនេះ គឺដើម្បីកន្ដ្រាក់អារម្មណ៍អ្នកសារព័ត៌មាន ពិសេស​ពិធីករ-ពិធីការិនី និងអ្នកសារព័ត៌មានកីឡា ឱ្យបានដឹងអំពីសារៈសំខាន់ នៃការត្រៀម​ធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីផ្គុំកម្លាំងគ្នាធ្វើការ​ផ្សព្វផ្សាយអំពីប្រភេទកីឡារបស់កម្ពុជា ពិសេសបញ្ជ្រាបឱ្យប្រជាពលរដ្ឋបានយល់ និងត្រៀម​ធ្វើម្ចាស់ផ្ទះទាំងអស់គ្នា។ ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា “ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជា​យើង​បានរង់ចាំអស់ ៦៤ឆ្នាំ។ អ៊ីចឹង មានន័យថា ជាព្រឹត្តិការណ៍ស៊ីហ្គេមប្រចាំជីវិត ព្រោះ៦៤​ឆ្នាំ យើងទើបធ្វើម្ចាស់ផ្ទះបានម្ដងនេះ។ អាចថា មួយជីវិតយើងបានស្គាល់​តែម្ដងប៉ុណ្ណោះ​នៅស្រុកខ្មែរយើង។ អ៊ីចឹងវាជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រប្រចាំជីវិតរបស់យើង។ យើងត្រូវនាំគ្នា​ធ្វើឱ្យបានល្អបំផុត”។

ឯកឧត្តម ខៀវ កាញារីទ្ធ បានស្នើឱ្យមានការផ្សព្វផ្សាយឱ្យបានល្អ និងផុសផុលបំផុត ព្រោះបើការផ្សព្វផ្សាយល្អ ក៏ទទួលបានជោគជ័យល្អ តែបើអត់មានការផ្សព្វផ្សាយទេ គឺជោគ​ជ័យបានត្រឹម ៥០ភាគរយ ប៉ុណ្ណោះ។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងអំពីដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយក្នុងនាមប្រទេសស្ថាបនិកព្រឹត្តិការណ៍ស៊ីហ្គេម តាំងពីឆ្នាំ១៩៥៩ នេះគឺជាលើកដំបូងហើយ ដែលកម្ពុជាទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ ហើយមានប្រតិភូ និងអត្តពលិកយ៉ាងហោច ៧ ០០០នាក់ នឹងមកចូលរួមប្រកួត។ ឯកឧត្ដម​បានបញ្ជាក់ថា តាមរយៈនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងភាគីជំនាញ ភាគី​ពាក់ព័ន្ធ រហូតដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក ក្នុងនោះវិស័យព័ត៌មាន ក៏ត្រូវដើរតួយ៉ាងសំខាន់ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

ជាមួយគ្នានេះដែរ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា​អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន និងជាប្រធានគណៈ​កម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC បានលើកឡើងពី​គម្រោង​រៀបចំវគ្គបណ្ដុះបណ្ដាលសារព័ត៌មាន ពិសេសពិធីករ-ពិធីការិនី និងអ្នកសារព័ត៌មានកីឡា ដើម្បីបានឈ្វេងយល់កាន់តែច្បាស់អំពីប្រភេទកីឡានីមួយៗ ហើយធ្វើការផ្សព្វផ្សាយ​ប្រកប​ដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងន័យលើកកម្ពស់កីឡាករ-កីឡាការិនី និងកិច្ចខិតខំប្រឹង​ប្រែង ដើម្បីឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា នាឆ្នាំ២០២៣ ខាងមុខ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com