ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី=>សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..
0

ការប្រកួតបាល់បោះនារី ខេមអេដ ផលិតបានធនធានជើងឯក ត្រៀមការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ នាខែក្រោយនេះ

ការប្រកួតបាល់បោះនារី ខេមអេដ ផលិតបានធនធានជើងឯក ត្រៀមការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ នាខែក្រោយនេះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ការប្រកួតកីឡាបាល់បោះ ពានរង្វាន់វិទ្យាស្ថាន ខេមអេដ បានបញ្ចប់ដោយជោគជ័យ កាលពីចុងសប្តាហ៍នេះ ដោយផលិតបានធនធានជើង ឯកប្រចាំរដូវកាល ២០២២ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ នាខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និង កីឡា។

ជ័យលាភីពានរង្វាន់បាល់បោះនារីនេះ គឺក្រុមជើងឯកបានទៅលើក្រុម Legendsក្រោយពីបានយកឈ្នះក្រុម Possible ដោយលទ្ធផលពិន្ទុ ១៣ទល់៨ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Premium Sports Club រាជធានីភ្នំពេញ។ ក្រុមនារី Legends ដែលគ្រងម្ចាស់ដំណែងជើងឯកនេះ ទទួលបានមេដាយមាស ពានរង្វាន់១ បន្ទាប់ពីខិតខំប្រឹងប្រែងប្រកួតអស់ពីលទ្ធភាព នៅក្នុង១ប្រកួតចុងក្រោយដ៏សំខាន់នេះ។ ចំណែកឯក្រុម Wildcats ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយពីបានយកឈ្នះក្រុម Cam Ed Maverick ក្នុងលទ្ធផលពិន្ទុ ៦ទល់៥។ ចំពោះម្ចាស់ជ័យលាភីឯកត្តជនស៊ុតបាល់បានច្រើនជាងគេបានទៅលើកីឡាការិនី ម៉ៅ ម៉ូលីដា។

លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន ខេមអេដ គូសបញ្ជាក់ថា លោកសង្កេតឃើញថា ការប្រកួតបាល់បោះបារីនេះ មានគុណភាពល្អជាងឆ្នាំមុនៗ ដោយសារកីឡាការិនីបាល់បោះក្រុមជ័យលាភីមានបទពិសោធន៍ក្នុងការប្រកួត និងបានហាត់ត្រៀមមុនការប្រកួតបានល្អ ។ លោកពិតជារីករាយណាស់ ដែលក្រុមនិស្សិតវិទ្យាស្ថាន ខេមអេដ តែងតែស្រឡាញ់ និងចូលរួមលេងកីឡា ក្រៅពីការសិស្សាលើជំនាញរបស់ខ្លួន នៅវិទ្យាស្ថាន ខេមអេដ។ តាមរយៈការប្រឹងប្រែងប្រកួតកីឡានេះ លោកបន្ថែមថា ក្រុមកីឡាការិនីបាល់បោះ នឹងត្រៀមចូលរួមប្រកួតប្រជែង ការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ នាខែមិថុនា ឆ្នាំ២០២២ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ខេស៊ី បាណេត បន្ថែមទៀតថា ក្រុមកីឡាបាល់បោះនារី វិទ្យាស្ថាន ខេមអេដ គឺជាអតីតម្ចាស់មេដាយមាស ការប្រកួតសាកលវិទ្យាល័យថ្នាក់ជាតិ ២០១៩ ហើយនៅឆ្នាំ២០២២នេះ លោកដាក់ក្តីសង្ឃឹមខ្ពស់ដូចគ្នាផងដែរ ក្នុងការត្រៀមចូលរួមប្រកួតប្រជែងការពារម្ចាស់ដំណែងជើងឯកជាថ្មីម្តងទៀត បន្ទាប់ពីព្រឹត្តិការណ៍នេះ បានខកខាន២ឆ្នាំកន្លងមក។

កីឡាការិនី អ៊ៀរ ស៊ីមួរ មកពីក្រុម Wildcats បានលើកឡើងថា ខ្លួនពិតជារីករាយជាខ្លាំង ដែលវិទ្យាស្ថានខេមអេដ តែងតែបង្កើតព្រឹត្តិការណ៍កីឡាជាបន្តបន្ទាប់ ដែលធ្វើឱ្យនិស្សិតនានាបានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាពិសេសការប្រកួតនេះ បានជួយឱ្យខ្លួនបានពង្រឹងស្មារតី និងទំនុកចិត្តខ្លួនឯងកាន់តែរឹងមាំ។ «ខ្ញុំនឹងព្យាយាមហ្វឹកហាត់ និងប្តេជ្ញាចូលរួមប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ នាខែក្រោយនេះ ដើម្បីប្រជែងមេដាយ ជូនវិទ្យាស្ថាន ខេមអេដ» ៕

Filed in: កីឡា

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com