ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី=>សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...
0

ពិធីបើកវគ្គហ្វឹកហ្វឺនជំនាញការងារហ្វឹកហ្វឺន ជំនាញស៊ើបការណ៍ពិសេស និងសម្ពោធវេទិកា អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅទីបញ្ជាការវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥

ពិធីបើកវគ្គហ្វឹកហ្វឺនជំនាញការងារហ្វឹកហ្វឺន ជំនាញស៊ើបការណ៍ពិសេស និងសម្ពោធវេទិកា អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅទីបញ្ជាការវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្ដីទី យោធភូមិភាគទី៥ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញការងារហ្វឹកហ្វឺន ជំនាញស៊ើបការណ៍ពិសេស និងសម្ពោធវេទិកា ដែលមានទំហំ ៦ម៉ែត្រx១៤ម៉ែត្រ ស្លាបសងខាងមានទំហំ ៤ម៉ែត្រx៧ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅទីបញ្ជាការវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥ ដោយក្នុងវគ្គហ្វឹកហ្វឺនជំនាញការងារហ្វឹកហ្វឺននេះ មានសិក្ខាកាមចំនួន ៥០នាក់ សិក្សារយៈពេល ៩១ថ្ងៃ និងវគ្គហ្វឹកហ្វឺនជំនាញស៊ើបការណ៍ពិសេសមានសិក្ខាកាម ចំនួន ៥០នាក់ សិក្សារយៈពេល ៩១ថ្ងៃ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន ថ្លែងអំណរអរគុណដល់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលជានិច្ចកាលឯកឧត្តម តែងតែយកចិត្តទុកដាក់ ក្នុងការទំនប់បម្រុងដល់កងកម្លាំងសមរភូមិមុខ និងសមរភូមិក្រោយ និងបានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង ពលទាហាន សិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺនជំនាញការងារហ្វឹកហ្វឺន និងជំនាញស៊ើបការណ៍ពិសេស។

លោកឧត្តមសេនីយ៍ទោបានបន្តទៀតថា ទន្ទឹមនឹងប្រទេសជាតិមានសុខសន្ដិភាព មានស្ថេរភាពនយោបាយ យើងក៏ត្រូវតែយកចិត្តទុកដាក់ ពង្រឹងកងកម្លាំងប្រដាប់អាវុធតាមរយៈការហ្វឹកហ្វឺនរៀនសូត្រលើកកម្ពស់ស្មារតី និងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតួនាទីភារកិច្ចឱ្យបានរឹងមាំ។ ភារកិច្ចចំពោះមុខគឺការការពារបូរណភាពទឹកដី ការពារឱ្យបានដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ត្រូវតែការពារសន្ដិភាពឱ្យបានគង់វង្ស ព្រោះថា សន្ដិភាពមានតម្លៃពុំអាចកាត់ថ្លៃបានឡើយ សន្ដិភាពទទួលបានដោយការប្ដូរសាច់ស្រស់ឈាមស្រស់ របស់វវរជនស្នេហាជាតិជាច្រើនរូបក្នុងបុព្វហេតុ ការពារបូរណភាពទឹកដី សុខសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ គឺមិនត្រូវបានបំផ្លាញបាត់បង់ទៅវិញ ដោយពួកក្រុមជ្រុលនិយមមួយចំនួនតូចនោះទេ យើងត្រូវថែរក្សាសន្ដិភាពនេះ ឱ្យបានឋិតថេរគង់វង្ស ដើម្បីរក្សាសេចក្ដីសុខសាន្ត របស់ប្រជាពលរដ្ឋ និងបន្តការកសាង និងអភិវឌ្ឍន៍ជាតិមានការរីកចម្រើនទៅមុខបន្ថែមទៀត។ ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពបានល្អ និងរស់នៅប្រកបដោយសេចក្ដីសុខសុភមង្គលគ្រប់ៗគ្នា និងបន្តរក្សាអនាម័យឱ្យបានល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនសមត្ថភាពយោធិនគ្រប់រូបឱ្យយល់ច្បាស់ ការគ្រប់គ្រងដឹកនាំបញ្ជាសមស្របក្នុងការអនុវត្តភារកិច្ចការពារបូរណភាពទឹកដី រក្សាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានឈរជើងរបស់ វរសេនាតូចស៉ើបការណ៍ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ សង្ឃឹមពេលបញ្ចប់វគ្គទទួលលទ្ធផលល្អ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ បានឧបត្ថម្ភថវិកាដល់វគ្គហ្វឹកហ្វឺន ចំនួន ១ ៥០០ ០០០រៀល និងប្រកាសបើកវគ្គហ្វឹកហ្វឺនចាប់ពីថ្ងៃនេះតទៅ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com