ទាន់ហេតុការណ៍
ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី=>សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤
0

កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាគឺបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋា ភិបាលក្នុងការគាំទ្រដល់ជនពិការ មិនឱ្យមានការរើសអើងជនពិការ

កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាគឺបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋា ភិបាលក្នុងការគាំទ្រដល់ជនពិការ មិនឱ្យមានការរើសអើងជនពិការ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្ដម ខៀវ កាញារីទ្ធ ថ្លែងថា កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២នេះ គឺពិតជាមានសារសំខាន់ណាស់ដែលបានបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ជនពិការ មិនឱ្យមានការរើសអើងជនពិការ។ នៅក្នុងកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកទី២ ក្រោមពាក្យស្លោក “អរគុណសន្ដិភាព នាំមកនូវក្ដីសង្ឃឹម” នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នាសាលសន្និសីទចតុមុខ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន បានមានប្រសាសន៍ថា កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២ មិនមែនធ្វើឡើងដោយចៃដន្យនោះទេ កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំ ណងលើកកម្ពស់តួនាទី និងតម្លៃរបស់ជនពិការក្នុងសង្គម ដើម្បីផ្ដល់ឱកាសដល់ពួកគាត់បានបង្ហាញនូវសមត្ថភាព និងទេពកោសល្យធ្វើយ៉ាងណាឱ្យពួកគាត់មានឱកាសកាន់តែច្រើនក្នុងការចូលរួមក្នុងសកម្មភាពសង្គមសំខាន់ៗជាច្រើន និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាពរឹងមាំ និងឯករាជ្យរបស់ជនពិការ ដើម្បីឱ្យពួកគាត់អាចសមាហរណ កម្មជាមួយសង្គមលើគ្រប់វិស័យ។

ឯកឧត្ដមបន្ដថា ថ្វីដ្បិតតែជនពិការមានពិការភាពក៏ពិតមែន ប៉ុន្តែទឹកចិត្ត និងឆន្ទៈរបស់ពួកគាត់មិនពិការឡើយ ពួក គាត់ក៏ជាធនធានមនុស្សដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ ដូច្នេះយើងមិនត្រូវទុកជនពិការចោលនោះទេ យើងត្រូវការពារសិទ្ធិ និងសេរីភាពស្របច្បាប់របស់ពួកគាត់ ហើយផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចការអភិវឌ្ឍរបស់ពួកគាត់ផងដែរ។

សូមបញ្ជាក់ថា កម្មវិធីប្រឡងនេះគឺជាលើកទី២ហើយ នឹងផ្តល់ជូនជនពិការជ័យលាភី និងជនពិការដែលចូលរួមប្រកួតនូវឱកាសការងារ ក្រោយពេលចប់ការប្រឡង ហើយវគ្គផ្តាច់ព្រ័ត្របេក្ខជននឹងទទួលបានពាន និងប្រាក់រង្វាន់ទាំង អស់គ្នាតាមចំណាត់ថ្នាក់រៀងៗខ្លួន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com