ទាន់ហេតុការណ៍
សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន វិទ្យាល័យក្រែក
0

ម្ចាស់កសិដ្ឋានផ្ទះសំណាញ់ សម្រាប់ដាំបន្លែសុវត្ថិភាព ខេត្តមណ្ឌលគិរីជោគជ័យដាំឪឡឹកលឿងពូជជប៉ុនដែលទទួលបានទិន្នផលច្រើន

ម្ចាស់កសិដ្ឋានផ្ទះសំណាញ់ សម្រាប់ដាំបន្លែសុវត្ថិភាព ខេត្តមណ្ឌលគិរីជោគជ័យដាំឪឡឹកលឿងពូជជប៉ុនដែលទទួលបានទិន្នផលច្រើន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ម្ចាស់កសិដ្ឋានផ្ទះសំណាញ់ សម្រាប់ដាំបន្លែសុវត្ថិភាព ខេត្តមណ្ឌលគិរីជោគជ័យ ដាំឪឡឹកលឿងពូជជប៉ុនដែលទទួលបានទិន្នផលច្រើន ហើយត្រៀមផ្តល់បច្ចេកទេសដាំដុះទៅដល់កសិករផ្សេងទៀត ខណៈដែលបច្ចុប្បនុ្នដំណាំឪឡឹកលឿងពូជជប៉ុននេះកំពុងមានទីផ្សារល្អ ដោយមិនត្រឹមតែផ្គត់ផ្គង់ក្នុងខេត្តប៉ុណ្ណោះទេ គឺនាំចេញទៅខេត្តដទៃទៀត។

លោក មុយ រ៉ាដូ ម្ចាស់កសិដ្ឋានផ្ទះសំណាញ់ សម្រាប់ដាំបន្លែសុវត្ថិភាព និងជាកសិករដាំឪឡឹកលឿងរស់នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិកម្ពុជាថា លោក បានចាប់របរដាំឪឡឹកលឿងពូជជប៉ុននេះ អស់រយ:ពេលជាង៤ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀត ខណៈដែលឈ្មួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។ លោកបន្តថា សម្រាប់ប្រជាកសិករដែលចង់ដាំឪឡឹកលឿងពូជជប៉ុនឱ្យ ទទូលបានផលល្អ ត្រូវសិក្សាបច្ចេកទេសដាំជាមុនសិន ទើបមិនខាតបង់ថវិកា។

លោកបានប្រាប់ពីបច្ចេកទេសដាំឪឡឹកលឿងពូជជប៉ុន ឱ្យទទួលបានផលល្អ ជាដំបូងកសិករ ត្រូវធ្វើការរៀបចំដី ភ្ជួររាស់មុនដាំ យើងត្រូវកាប់ឆ្ការ ដុតកាកសំណល់រុក្ខជាតិ ។ បន្ទាប់មកកាប់រណ្តៅជាជួរហាលចោលចំនួន ៥ ថ្ងៃ ទើបយកជីទៅច្របល់ដាក់ក្នុងរណ្តៅដាំតែម្តង ។ ចំពោះជី យើងលាយលាមកគោចំនួន ១ គីឡូកន្លះ ផេះកន្លះគីឡូ និងជីអ៊ុយរ៉េ និងលាយជីខ្មៅចំនួន៣ខាំដាក់ក្នុង ១ រណ្តៅ ។ របៀបបន្ទាប់យើងត្រូវកប់គ្រាប់ចំនួន ៦ គ្រាប់ ក្នុងមួយរណ្តៅ លុះដល់ពេលឪឡឹកចាប់ផ្តើមលូតលាស់ គេត្រូវដកដើមខ្លះចេញទុកតែដើមណាដែលថ្លោសរឹងមាំល្អ ៣ ដើមក្នុង ១ រណ្តៅ ។

ចំពោះរបៀបថែទាំវិញ :បន្ទាប់ពីដាំបានរយៈពេល ១៨ ថ្ងៃ យើងត្រូវថែមជីកែងមួយរណ្តៅ ២ស្លាបព្រាបាយរោយជុំវិញរណ្តៅដោយឱ្យឃ្លាតពីគល់បន្តិច ក្រោយពីការដាំរយៈពេលពី៦៥ថ្ងៃ ទៅ ៧០ថ្ងៃទើបអាចប្រមូលផលបាន និងក្នុងមួយហិកតាអាចទទួលបានទិន្នផលពីរ២០តោន ទៅ ៣០តោន ។ លោកបានបញ្ជាក់ថា ការខិតខំដាំដុះដំណាំសុវត្ថិភាពប្រភេទនេះ គឺដោយសារតែការស្រឡាញ់ចូលចិត្តផ្នែកកសិកម្ម និងគិតគូរខ្ពស់ពីសុខភាពអ្នកបរិភោគ ក៏ដូចជាចង់លើកស្ទួយវិស័យកសិកម្ម ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។

« មូលហេតុដែលយើងចូលចិត្តដាំបន្លែផ្លែឈើទាំងអស់នឹង ពីព្រោះពួកខ្ញុំចូលចិត្ត បរិភោគ ដោយសារវាមានរសជាតិឆ្ងាញ់ និងយើងគិតគូរពីសុខភាពអ្នកបរិភោគនិងខ្លួនឯងផ្ទាល់ផងដែរ»។

លោកបានអំពាវនាវ ទៅកាន់អ្នកវិនិយោគអ្នកទាំងអស់ ប្រសិនបើមានចំណាប់អារម្មណ៍ផ្នែកកសិកម្មដាំបន្លែផ្លែឈើសុវត្ថិភាព អាចធ្វើការចូលរួមសហការគ្នា ដើម្បីរកប្រាក់ចំណូលសម្រាប់ខ្លួនឯង ក៏ដូចជារួមចំណែកលើកស្ទួយវិស័យកសិកម្មក្នុងប្រទេសកម្ពុជាបន្ថែមទៀត ។

សូមបញ្ជាក់ថា កសិដ្ឋានផ្ទះសំណាញ់ សម្រាប់ដាំបន្លែសុវត្ថិភាពនៅខេត្តមណ្ឌលគិរីនេះ គឺបានបង្កើតឡើងតាំងពីឆ្នាំ២០១៨ លើទំហំផ្ទៃដី២០ហិកតា។ ក្នុងនោះ មានដូចជា៖ ឪឡឹកលឿង ការ៉ុត ដំឡូងបារំាង ដំឡូងជ្វា ឆៃថាវ ប៉េងប៉ោះ ត្រសក់ ស្ពៃក្ដោប និងស្ពៃបូកគោជាដើម៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com