ទាន់ហេតុការណ៍
វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបំណែកចាំបាច់របស់រដ្ឋបាលឯកភាពរបស់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។=>ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។=>ប្រាប់ហើយប្រាប់ទៀតថា ការរស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ គឺវាមិនងាយស្រួល ជាពិសេសគ្មានឯកសារណាមួយដែលបង្ហាញថាបងប្អូន មករស់នៅទីនេះស្របច្បាប់ដែរ...=>ភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានបានផ្សព្វផ្សាយដល់ទីតាំងវប្បធម៌និងធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ=>សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី=>សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...
0

ជនជាតិកួយនៅខេត្តស្ទឹងត្រែង អភិរក្សរបាំកន្ត្រឹមតាទើត បែបបុរាណ

ជនជាតិកួយនៅខេត្តស្ទឹងត្រែង អភិរក្សរបាំកន្ត្រឹមតាទើត បែបបុរាណ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ស្ទឹងត្រែង ៖ ជនជាតិកួយនៅខេត្តស្ទឹងត្រែង បាននាំគ្នា អភិរក្សរបាំបែបបុរាណ ហៅថារបាំកន្ត្រឹមតាទើត ព្រោះពួកគេចាត់ទុកថា ជាផ្នែកមួយក្នុងវិស័យសិល្បៈ នៃអត្តសញ្ញាណខ្មែរដើម ហើយសព្វថ្ងៃមានតែបងប្អូនជនជាតិកួយនៅខេត្តស្ទឹងត្រែង ប៉ុណ្ណោះ ដែលចេះសំដែងរបាំប្រភេទនេះ។

ក្នុងពិធីបង្ហាត់របាំដល់យុវតីរបស់ជនជាតិកួយ នៅភូមិទន្សោង ឃុំ-ស្រុកសៀមបូក ខេត្តស្ទឹងត្រែងកាលពីពេលថ្មីៗនេះ លោកស្រី ខា ស្រស់ ជនជាតិកួយ ជាអ្នកដឹកនាំបង្ហាត់ និងសំដែងសិល្បៈ បានបញ្ជាក់ថា បងប្អូនជនជាតិកួយអភិរក្សបាននូវរបាំកន្ត្រឹមតាទើត- របាំថ្វាយគ្រូ -របាំគុណដំបង -និងរបាំបួងសួងសុំសេចក្តីសុខ ដែលរបាំទាំង៤នេះ ពួកគាត់ចេះលេងតពីគ្រូដូនតាសម័យដើមមក ហៅថាជួទើត ចំណែកខ្មែរយើងហៅថា តាទើត។

លោកស្រីបន្តថាសិល្បៈបែបរបាំតាទើតនេះពួកគាត់កំពុងនាំយុវជនជំនាន់ក្រោយឱ្យហាត់រៀន ដើម្បីអភិរក្សកុំឱ្យបាត់បង់ និងសំណូមពរទៅស្ថាបន័ពាក់ព័ន្ធ ឱ្យជួយ គាំទ្រផង។

សំឡេង ៖ “របាំតាទើតនិងជាគ្រូពីអើយគេថាជួទើត មិនមែនតាទើតទេ ព្រោះតាទើតគឺខ្មែរ បើជនជាតិគេហៅជួទើត និងជាអ្នកគ្រប់គ្រង គាត់ធ្វើការ រៀបចំដូចជាកសាង ប្រាសាទអ្វីៗ គឺតាទើតហ្នឹងហើយ របស់ប្រពៃណីជនជាតិកួយ ដូចជាអុំទូកក៏ដោយតាទើតហ្នឹងហើយ គាត់អ្នករៀបចំ ផ្ដើមឡើងមក ជនជាតិដើមភាគតិចកួយគឺ ថែរក្សាមករហូតដល់សព្វថ្ងៃនេះ យើងខ្ញុំសំណូមពរបើមានកម្មវិធីអីអ្វីថ្ងៃក្រោយ សូមលោកមេត្តាជួយដើម្បី ឲ្យមានការចូលរួម ក្នុងរបាំជនជាតិ ដើមភាគតិចនេះ ទោះបីល្អមិនល្អ ខ្ញុំនិងកែលំអរទៅថ្ងៃក្រោយ ដើម្បីថាឱ្យរបាំរបស់ពួកនាងខ្ញុំនេះ មានការនៅយូរអង្វែង”។

លោកតា សោម ហ៊ួន ចាស់ទុំជនជាតិកួយ បានអះអាងដែរថា៖របាំទាំងនេះបាន បាត់បង់ទៅនៅក្នុងសម័យខ្មែរក្រហម ហើយក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ បងប្អូនជនជាតិកួយ បានស្រាវជ្រាវឡើងវិញ ហើយបាននាំគ្នាហាត់រៀន សម្រាប់ សំដែងលេងក្នុងពិធីបុណ្យភូមិឬបុណ្យចូលឆ្នាំ តរៀងមក។ លោកគាំទ្រចំពោះគំនិតចង់អភិរក្សនេះ ព្រោះថារបាំជនជាតិ មានតែជនជាតិកួយ ប៉ុណ្ណោះដែលចេះនិងបានបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ ដែលមាននៅពីជំនាន់ដើម។

លោកស្រី ញើត សារឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង បានអះអាង ថា កិច្ចការអភិរក្សនេះ កន្លងមកមន្ទីរបានជួយគាំទ្រផ្នែកសម្លៀកបំពាក់និងថវិកាមួយចំនួន ទៅដល់ការហាត់រៀន សម្រាប់ឱ្យកូនចៅជំនាន់ក្រោយចេះសម្តែងបន្ត តែទោះជាយ៉ាងណា នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

សូមបញ្ជាក់ថា បងប្អូនជនជាតិកួយមានរស់នៅឃុំស្រែក្រសាំង ស្រុកសៀមបូក បាននាំគ្នា អភិរក្សរបាំកន្ត្រឹមតាទើត ចំណែកបងប្អូនដែលរស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ អភិរក្សរបាំវាយខែល៕

Filed in: សិល្បៈ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com