ទាន់ហេតុការណ៍
សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាកត្តាសំខាន់បំផុត ក្នុងការដឹកនាំស្ថាប័ន និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។=>ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះពិនិត្យការសាងសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ»=>អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !=>ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា=>ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី=>សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...
0

បងប្អូនជនជាតិគួយនៅខេត្តស្ទឹងត្រែងរួមគ្នាអភិរក្សរបាំវាយខែល

បងប្អូនជនជាតិគួយនៅខេត្តស្ទឹងត្រែងរួមគ្នាអភិរក្សរបាំវាយខែល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ស្ទឹងត្រែង ៖ របាំវាយខែល ជាសមិទ្ធផលក្នុងវិស័យសិល្បៈមួយបែបរបស់បងប្អូនជនជាតិគួយ ដែលបានបង្កើតឡើងជាយូរយារណាស់មកហើយ។របាំនេះបងប្អូនជនជាតិនិយមនាំយកមកសម្តែងនៅក្នុងពិធីបុណ្យផ្សេងៗ  ដើម្បីបង្ហាញពីទេពកោសល្យប្រកបដោយភាព ក្លាហាន។

ក្នុងពិធីសម្តែង របាំវាយខែលនៅទីតាំងប្រាសាទព្រះគោថ្ងៃទី១០មេសា លោកកៅជួនអាយុ៦៦ឆ្នាំ ប្រធានក្រុមដឹកនាំជនជាតិគួយបានបញ្ជាក់ថា៖ការនាំយករបាំវាយខែលមកសម្តែងនេះដើម្បីបង្ហាញភាពអង់អាចផង និងចង់អភិរក្សកុំឱ្យបាត់បង់ ទោះបីបច្ចុប្បន្នសម្ភារៈប្រើប្រាស់  សម្លៀកបំពាក់ និងឧបករណ៍ភ្លេងមួយចំនួន ត្រូវបានបាត់បង់ទៅហើយក៏ដោយ។

លោក បន្តថា៖ របាំនេះក្នុង សម័យប៉ុលពត បានលុបបាត់បង់ចោលទៅហើយ តែនៅក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មក ចាស់ទុំជនជាតិគួយបាន នាំគ្នារំលឹកឡើងវិញ សម្រាប់ឱ្យកូនចៅរួមគ្នាអនុវត្តបន្ត។

លោកសែមធឿន អ្នកកាន់ស្គរបានរៀបរាប់ថា៖របាំវាយខែល នេះ មានអ្នកច្រៀង អ្នកវាយស្គរអ្នកផ្លុំស្លឹក-ផ្លុំស្នែង -ផ្លុំខ្លុយ-គោះជួង និងខែលធ្វើពីស្លឹកទ្រាំង និងដើមឫស្សីមានទំហំទទឹងកន្លះម៉ែត្រ បណ្តោយ១ម៉ែត្រកន្លះ រំពាត់ធ្វើពីដើមផ្តៅ ឬដើមរំពាក់ រុំខ្សែបន្ថែម  ប្រវែងប្រមាណ២ម៉ែត្រកន្លះ ជាឧបករណ៍សម្រាប់សម្ដែងរបាំវាយខែល។

លោកបន្តថា៖តំណពីដូនតាមកពេលមានពិធីបុណ្យក្នុងភូមិ ឬបុណ្យផ្សេងៗទៀត ជាពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង បងប្អូនជនជាតិគួយ មានទម្លាប់នាំយករបាំវាយខែលឬហៅថារបាំវាយគួយ មកសម្តែងឱ្យទស្សនិកជនមើល  ទៅតាមទម្លាប់ប្រពៃណីតរៀងមក។

លោកថៃអ៊ី អភិបាលរងស្រុកថាឡាបរិវ៉ាត់បានអះអាងថា៖  អាជ្ញាធរតែងតែគាំទ្រ មិនមើលរំលងបងប្អូនជនជាតិយើងទេ ហើយនៅឆ្នាំនេះក៏បានអញ្ជើញពួកគាត់មកចូលរួមលេងកម្សាន្តដើម្បីបង្ហាញពីភាពក្លាហានរបស់អ្នកការពារមូលដ្ឋានក្នុងភូមិនិងបានថែរក្សាទំនៀមទម្លាប់របស់ជនជាតិខ្មែរដើមផង។

លោកសុំឱ្យចាស់ទុំជនជាតិជួយបន្តបង្ហាត់បង្រៀនទៅយុវជនជំនាន់ក្រោយឱ្យបានចេះសម្រាប់ធ្វើជាអ្នកបន្តវេននៅពេលដែលអស់ពីចាស់ៗទៅ  ហើយអាជ្ញាធរនិងជួយគាំទ្រក្នុងការរៀបចំបណ្តុះបណ្តាល ទាំងសម្ភារៈនិងថវិកា ដើម្បីឱ្យការហាត់រៀននេះដំណើរការទៅបានល្អ។

សូមបញ្ជាក់ថា៖របាំវាយខែល(ឬហៅថាវាយគួយ)នេះនៅពេលវាយម្តងៗគូសម្តែងបានស្ម័គ្រចិត្តចាប់ដៃគូគ្នា មិនថាចាស់ជាមួយក្មេងនោះទេ ហើយបច្ចុប្បន្នរបាំនេះមានតែបងប្អូនជនជាតិគួយនៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង និងនៅស្រុកឆែបខេត្តព្រះវិហារ បានមកសម្តែងកម្សាន្តនៅក្នុងពិធីបុណ្យប្រាសាទព្រះគោជារៀងរាល់ឆ្នាំ ដើម្បីអភិរក្សប្រពៃណីដើមរបស់ជនជាតិភាគតិច ៕

Filed in: សិល្បៈ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com