ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ដំណាក់កាលទី១ គោលនយោបាយអាទិភាពទាំង៦ និងចំណុចគន្លឹះទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី=>សិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់ វិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...=>ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង=>កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយក្តីមោទកភាព!=>ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឫស្សី...=>ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង...=>ពិធីសូត្រមន្ត ចំរើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី ជយ័មង្គល វិបុលសុខអបអរសាទរពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសរាជ ២៥៦៧គ.ស២០២៤=>លោក សៀង ស៊ីពោធិ៍ ព្រមទទួលយកគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាមួយនឹងអាជ្ញាធរ ខណ្ឌព្រែកព្នៅ...
0

ទម្រង់សិល្ប:បុរាណខ្មែរជាច្រើនផ្នែក ត្រូវបានបង្ហាញនៅក្នុងពិធីបុណ្យភូមិសៀមរាប នាស្រុកបន្ទាយស្រី

ទម្រង់សិល្ប:បុរាណខ្មែរជាច្រើនផ្នែក ត្រូវបានបង្ហាញនៅក្នុងពិធីបុណ្យភូមិសៀមរាប នាស្រុកបន្ទាយស្រី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ទម្រង់វប្បធម៌ប្រពៃណីបុរាណ និងសម័យជាច្រើនជំនាញនិងជាច្រើនផ្នែក ត្រូវបានដាក់បង្ហាញ និងសម្ដែងនៅក្នុងពិធីបុណភូមិសៀមរាប នាស្រុកបន្ទាយស្រី ដើម្បីបំផុសគំនិតឱ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសាធារណជនបានស្គាល់ពីតម្លៃវប្បធម៌ពីបុរាណ និងផ្ដល់ឱ្យកាសឱ្យអ្នកជំនាញកិច្ចការអភិរក្សវប្បធម៌ប្រពៃណីបុរាណបន្ដទៀតថែទាំសម្រាប់មនុស្សជំនាន់ក្រោយ។

លោក ស្រាន់ សុខរុំ ហៅអាចារ្យធំ ដែលអ្នករៀបចំទម្រង់សិល្ប:វប្បធម៌បុរាណ បានលើកឡើង នៅក្នុងពិធីបុណ្យភូមិសៀមរាប នាស្រុកបន្ទាយស្រី កាលពីរាត្រីឆ្លងឆ្នាំសកល ឆ្នាំ២០២១ថា លោកបានរៀបចំទម្រង់សិល្ប:បុរាណជាច្រើនមុខនិងច្រើនផ្នែកនេះ ដើម្បីទទួលស្វាគមន៍ពុកម៉ែបងប្អូន ដែលអញ្ជើញមកទស្សនាពិធី «បុណ្យភូមិសៀមរាប»។

ទម្រង់សិល្ប: វប្បធម៌បុរាណនេះមានចំនួន៨ទម្រង់ ក្នុងនោះរួមានស្លៀកពាក់បុរាណសម័យលង្វែក សម័យអង្គរ។ ការបង្ហាញ សត្រាវុធបុរាណខ្មែរ។ ការបង្ហាញ ចម្លាក់ស្បែកធំ សាក់យ័ន្តបុរាណខ្មែរ ការបង្ហាញធ្នូរខ្មែរ ឆៃយ៉ាំ ស្គរដៃ និង របាំបុរាណ។ លោកបានបន្ដថា ការបង្ហាញវប្បធម៌បុរាណនេះ ធ្វើឡើងដើម្បីលើកស្ទួយ និងផ្សព្វផ្សាយពីវប្បធម៌ខ្មែរបុរាណ ឱ្យប្រជាជនខ្មែរ បានស្គាល់ និងយល់ដឹងកាន់តែច្បាស់ពីទម្រង់វប្បធម៌បុរាណរបស់ខ្លួន និងដើម្បីផ្ដល់ឱកាសឱ្យអ្នកជំនាញខ្មែរបន្ដអភិរក្សបន្ដទៀត ជាពិសេសឱ្យយុវជន និងប្រជាជនខ្មែរចូលរួមថែរក្សា និងលើកស្ទួយរបស់ខ្មែរឱ្យបានយូរអង្វែងដល់មនុស្សជំនាន់ក្រោយៗបានស្គាល់។ លោកបន្ថែមថា ក្នុងការដាក់តាំងបង្ហាញនៅកន្លែងព្រឹត្ដិការនីមួយៗ មានប្រជនជាច្រើនកុះករ បាននាំគ្នាទៅទស្សនាការសម្ដែង និងទស្សនាការដាក់តាំងបង្ហាញ ហើយទទួលបានគាំទ្រពីប្រជាពលរដ្ឋខ្មែរ ជាពិសេសថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលកម្ពុជា។

លោក ស្រាន់ សុខរុំ បានលើកឡើងបន្ដថា ក្រៅពីស្សនាទម្រង់សិល្ប:បុរាណជាច្រើនមុខ ពិធីបុណ្យភូមិសៀមរាប ក៏មានការប្រគុំតន្ដ្រីស័យរាំលេងសប្បាយជាមួយកំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា និងមានការភ្លក្សមុខម្ហូបអ្នកខេត្តសៀមរាប ទាំង១២ស្រុក ដោយឥតគិតថ្លៃផងដែរ។លោកបានឱ្យដឹងទៀតថា បុណ្យភូមិសៀមរាប មានមនុស្សមកទស្សនាច្រើនម៉ឺននាក់ ព្រោះម្នាក់ៗចង់ឃើញ ការប្រគំតន្ដ្រីបុរាណ សម័យ ព្រោះមិនធ្លាប់មាននៅលើទឹកដី នៃស្រុកបន្ទាយស្រី ខេត្ដសៀមរាបនេះទេ។ សូមជម្រាបថា ពិធីបុណ្យភូមិសៀមរាបនេះ ធ្វើឡើងនៅក្នុងគម្រោងឡូតិ៍រីសត របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលខ្លាំងនៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប៕

Filed in: សិល្បៈ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com